ប្រតិកម្មរបស់សហគមន៍អន្តរជាតិស្ដីពីការដែលអាមេរិកទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល

(VOVWORLD) - ចំពោះមុខការដែលប្រធានាធិបតីអាមេរិកលោក Donald Trump បានទទួល ស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែលនោះ នាថ្ងៃទី៦ ធ្នូ ថ្នាក់ដឹកនាំក្រុម ប្រឹក្សាអ.ស.បជូនដំណឹងថា នឹងកោះហៅកិច្ចប្រជុំជាបន្ទាន់ក្នុងថ្ងៃទី៨ ធ្នូ ខាងមុខ ។

ប្រតិកម្មរបស់សហគមន៍អន្តរជាតិស្ដីពីការដែលអាមេរិកទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល - ảnh 1 អគ្គលេខាធិការអ.ស.បលោក Antonio Guterres (រូបថត៖ Xinhua/TTXVN)

នាថ្ងៃដដែល អគ្គលេខាធិការអ.ស.បលោក Antonio Guterres អះអាងថា មិន អាចមានដំណោះស្រាយណាមួយដែលជំនួសឲ្យដំណោះស្រាយរដ្ឋ២រវាង អ៊ីស្រាអែលនិងប៉ាឡេស្ទីនឡើយ។

        នាថ្ងៃដដែល ប្រធានាធិបតីបារាំងលោក Emmanuel Macron អះអាងថា បារាំងមិនគាំទ្រសកម្មភាពពោលខាងលើរបស់សមភាគីអាមេរិកលោក Donald Trump ឡើយ។ ក្នុងសេចក្ដីថ្លែងការណ៍នាថ្ងៃទី៦ ធ្នូ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel អះអាងថា ប៉ែកឡាំងមិនគាំទ្រសេចក្ដីសំរេចរបស់ប្រធានាធិបតី អាមេរិកលោក Donald Trump ឡើយ ហើយសង្កត់ធ្ងន់ថា បញ្ហា Jerusalem ចាំ បាច់ត្រូវយកមកចរចាក្នុងក្របខ័ណ្ឌដំណោះស្រាយរដ្ឋ២។ នាយករដ្ឋមន្រ្តី អង់គ្លេសលោកស្រី Theresa May ក៏បានលើកច្បាស់ថា រដ្ឋាភិបាលអង់គ្លេសមិន ស្រុះចិត្តគំនិតជាមួយសេចក្ដីសំរេចរបស់អ្នកដឹកនាំសេតវិមាន ហើយចាត់ទុកថា បម្រែបម្រួលនេះគឺអវិជ្ជមានចំពោះដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ាទេ។

        ស្ដីពីបញ្ហានេះ សម្ដេចប៉ាប Francis ចាត់ទុកថា សភាពដើមនៃ Jerusalem ត្រូវការគោរព។ រុស្ស៊ីនិងចិនសុទ្ធតែសំដែងការព្រួយបារម្ភថា ការបោះជំហាននេះ អាចបង្កឡើងការខូចខាតថែមទៀតចំពោះតំបន់មជ្ឈឹមបូព៌ា។

        ក្នុងថ្ងៃទី៦ ធ្នូ  រដ្ឋមន្រ្តីការបរទេសកាតាលោក Mohammed bin Abdulrahman bin Jassim Al Thani ប្រកាសថា ការដែលលោក Trump សំរេច ផ្លាស់ប្ដូរស្ថានទូតអាមេរិកទៅកាន់ Jerusalem នោះគឺការឡើងជណ្ដើរដ៏គ្រោះ ថ្នាក់ ហើយជាទោសប្រហារជីវិតសំរាប់នរណាទាំងអស់ដែលចង់ស្វែងរកសន្តិ ភាព។

        នាថ្ងៃដដែល ថ្នាក់ដឹកនាំអ៊ីស្លាមជាច្រើនបានឡើងសម្លេងរិះគន់សេចក្ដី សំរេចនេះរបស់អាមេរិក។ ប្រធានាធិបតីរដ្ឋប៉ាឡេស្ទីនលោក Mahmud Abbas ហៅការបោះជំហាននេះរបស់អាមេរិកគឺអាក្រក់ខ្លាំងណាស់ ហើយមិនអាចទទួល យកបានឡើយ។ សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ង់ក៏បានអះអាង ថា សកម្មភាពរបស់ប្រធានាធិបតិលោក Trump ជាការរំលោភដ៏ច្បាស់លាស់ទៅ លើសេចក្ដីសំរេចចិត្តអន្តរជាតិ ហើយ Jerusalem ជាផ្នែកមួយដែលមិនអាចកាត់ ផ្ដាច់ចេញពីអ៊ីស្រាអែលបានឡើយ។

        ក្នុងពេលនោះនាថ្ងៃទី៦ ធ្នូ អ៊ីស្រាអែល បានឡើងសម្លេងស្វាគមន៍សេចក្ដី សំរេចពោលខាងលើរបស់ប្រធានាធិបតីលោកDonald Trump។ នេះជាប្រតិកម្ម ល្អតែមួយគត់ដែលវ៉ាស៊ីនតោនទទួលបានក្នុងចំណោមប្រតិកម្មអសកម្មនិងការ ព្រួយបារម្ភពីសហគមន៍អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ