ប្រតិកម្មរបស់សហគមន៍អន្តរជាតិអំពីដំណើរទស្សនារបស់រដ្ឋមន្ត្រីការពារជាតិជប៉ុននៅ វិហារ Yasukuni

ប្រតិកម្មរបស់សហគមន៍អន្តរជាតិអំពីដំណើរទស្សនារបស់រដ្ឋមន្ត្រីការពារជាតិជប៉ុននៅ វិហារ Yasukuni  - ảnh 1
ប្រតិកម្មរបស់សហគមន៍អន្តរជាតិអំពីដំណើរទស្សនារបស់រដ្ឋមន្ត្រីការពារជាតិជប៉ុននៅ វិហារ Yasukuni (VNA)


(VOVworld) – នាថ្ងៃទី ២៩ ធ្នូ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោកស្រី Tomomi Inada
បានទៅទស្សនាវិហារ Yasukuni ១ ថ្ងៃ បន្ទាប់ពីដំណើរទស្សនានៅកំពង់ផែរ Pearl
Harbor (គុជខ្យង) ​ រួមជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសនេះ លោក Shinzo Abe។
ក្រសួងការពារជាតិជប៉ុនមិនទាន់នាំចេញអត្ថាធិប្បាយណាមួយអំពីដំណើរ
ទស្សនាពោលខាងលើនៅឡើយ។ នាថ្ងៃដដែលក្រសួងការបរទេសកូរ៉េខាងត្បូង
បានសម្តែងការព្រួយបារម្ភអំពីដំណើរទស្សនានៅវិហារ  Yasukuni ពោខាងលើ។
រីឯ ភាគីចិន បានរិះគន់ទង្វើនេះរបស់ជប៉ុន។ អ្នកនាំពាក្យក្រសួងការបរទេស
ចិន លោកស្រី Hua Chunying បានសង្កត់ធ្ងន់ថា៖ ចិនស្នើឲ្យជប៉ុនជាថ្មីម្តងទៀត
ប្រឈមមុខស្មោះត្រងជាមួយប្រវត្តិសាស្ត្រព្រមទាំងដោះស្រាយបញ្ហាដោយឈរ
លើស្មារតីទទួលខុសត្រូវសំដៅបង្កើតទំនុកទុកចិត្តជាមួយប្រទេសអាស៊ីជិតខាង
នានានិងសហគមន៍អន្តរជាតិតាមរយៈសកម្មភាពជាក់ស្តែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ