ប្រតិកម្មរបស់អាមេរិកនិងកូរ៉េខាងត្បូងបន្ទាប់ពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបាញ់បង្ហោះកាំជ្រ
(VOVworld)-តាមទីភ្នាក់ងារសាព័ត៌មាន Xinhua របស់ចិនបានដកស្រង់ពាក្យសំដី
របស់ ក្រសួងការពារជាតិសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េឲ្យដឹងថា
|
កាំជ្រួចរយៈខ្លីរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
(រូបថតៈ vov.vn) |
នាថ្ងៃទី២៧កុម្ភៈ ប្រទេសនេះបានបាញ់បង្ហោះកាំជ្រួចរយៈខ្លីចំនួន៤គ្រាប់ប្រកប
ដោយជោគជ័យ។
តាមប្រភពព័ត៌មានជាច្រើនឲ្យដឹងថា គោលដៅបាញ់បង្ហោះគឺតំបន់សមុទ្រ ភាគខាងឦសានរបស់ប្រទេសនេះ។ ការបាញ់បង្ហោះកាំជ្រួចរបស់ព្យុងយ៉ាងប្រ
ព្រឹត្តទៅ ក្នុងកាលៈទេសៈដែលកូរ៉េខាងត្បូងនិងអាមេរិកកំពុងដំណើរការធ្វើសម
យុទ្ធជាប្រ ចាំមានឈ្មោះ “ដំណោះស្រាយគន្លឹះ” និងវគ្គហ្វឹកហាត់រួមមានឈ្មោះ
ថា “ឥន្រ្ទីខ្ចី” ដោយមិនអើពើដល់ការប្រឆាំងជំទាស់ពីមុននេះរបស់ព្យុងយ៉ាង
ឡើយ។ តាមមជ្ឈដ្ឋានអ្នកវិភាគចាត់ទុកថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជា
មានិតកូរ៉េ អនុវត្តន៍ការបាញ់បង្ហោះកាំជ្រួចរយៈខ្លីសំដៅបង្ហាញពីការប្រឆាំងជំ
ទាស់ចំពោះការធ្វើសមយុទ្ធប្រចាំឆ្នាំរបស់អាមេរិកនិងកូរ៉េខាងត្បូង។
នាថ្ងៃទី២៨កុម្ភៈ ក្រួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសថា ការបាញ់
បង្ហោះកាំជ្រួចនាថ្ងៃទី២៧កុម្ភៈ របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
ជា “សកម្មភាពបង្ករឿងហេតុមានគោលដៅ” ។ ក្នុងពេលជាមួយនោះ ថ្លែងមតិ
ជាមួយមជ្ឈដ្ឋានអ្នកសាព័ត៌មាននាថ្ងៃទី២៧កុម្ភៈ អ្នកនាំពាក្យបញ្ចកោន វរសេនីយ៍
ឯកSteven Warren បានប្រកាសថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
បានបាញ់បង្ហោះកាំជ្រួច Scud រយៈខ្លីមួយចំនួន ប៉ុន្តែកាំជ្រួចទាំងនោះមិនសំដៅ
លើ គោលដៅណាមួយឡើយ។ នាថ្ងៃដ៏ដែលក្រសួងការបរទេសអាមេរិកក៏បាន
ដាស់តឿនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េរក្សាការអត់ធ្មត់និងកែលំ អរទំនាក់ទំនងជាមួយប្រទេសជិតខាងផងដែរ៕