ប្រតិកម្មរបស់អ៊ីរ៉ង់ចំពោះទណ្ឌកម្មថ្មីរបស់អាមេរិក

(VOVWORLD) - ទេសាភិបាលធនាគារកណ្តាលអ៊ីរ៉ង់ លោក Abdolnaser Hemmati បានអះអាងកាលពីថ្ងៃទី ២០ ខែកញ្ញាថា ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកសំដៅទៅលើធនាគារនេះ បានបង្ហាញពីអសមត្ថភាពរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការស្វែងរកមធ្យោបាយដើម្បីប្រឆាំងនឹងអ៊ីរ៉ង់។
ប្រតិកម្មរបស់អ៊ីរ៉ង់ចំពោះទណ្ឌកម្មថ្មីរបស់អាមេរិក - ảnh 1 ប្រភេទប្រាក់ Rial របស់អ៊ីរ៉ង់ (រូបថត៖AFP/TTXVN)

          ទីភ្នាក់ងារសារព័ត៌មាន IRNA របស់អ៊ីរ៉ង់ បានដកស្រង់សម្តីរបស់លោក Hemmati ដោយលើកច្បាស់ថា “ការដែលរដ្ឋបាលអាមេរិកដាក់ទណ្ឌកម្មទៅលើធនាគារកណ្តាលអ៊ីរ៉ង់ជាថ្មីម្តងទៀត បានបង្ហាញថាគេគ្មានអ្វីនៅក្នុងបាតដៃដើម្បីប្រឆាំងនឹងអ៊ីរ៉ង់នោះទេ”។ នៅក្នុងសេចក្តីជូនដំណឹងស្តីពីការដាក់ទណ្ឌកម្មលើធនាគារ        កណ្តាលអ៊ីរ៉ង់កាលពីថ្ងៃទី ២០ ខែកញ្ញា លោក Trump បានមានប្រសាសន៍ថា នេះគឺជាវិធានការណ៍ដ៏តឹងរ៉ឹងបំផុតដែលទីក្រុងវ៉ាស៊ីនតោនធ្លាប់ដាក់លើប្រទេសដទៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ