ប្រតិកម្មអំពីសេចក្តីប្រកាសបើកទូលាយ ADIZ របស់កូរ៉េខាងត្បូង
(VOVWORLD) /  
|
ប្រតិកម្មអំពីសេចក្តីប្រកាសបើកទូលាយ ADIZ របស់កូរ៉េខាងត្បូង (AP) |
Vovworld-ជប៉ុននាថ្ងៃទី៩ធ្នូបានសម្ដែងការយល់ព្រមដោយប្រុងប្រយ័ត្នសេច
ក្តីសំរេចរបស់កូរ៉េខាងត្បូងស្ដីអំពីការបើកទូលាយដំបន់ការពារហោះហើរយោធា
(ADIZ)។ ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន Yoshihide Suga បានឲ្យដឹងថា
Seoul បានរាយការណ៍ពីមុនជាមួយតូក្យូអំពីផែនការ ទន្ទឹមនឹងនោះចាត់ទុកថា
ADIZ របស់កូរ៉េខាងត្បូងខុសពី ADIZ របស់ចិនដែលបានរាយការណ៍មុននោះពី
ព្រោះថាមិនក្របដណ្ដប់លើដែនអាកាស ដែនសមុទ្រនិងដែនដីរបស់ជប៉ុនឡើយ។
ប៉ុន្តែ ក្នុងប្រតិកម្មទាក់ទិនផ្សេងទៀត ចិនបានសម្ដែងការសោកស្ដាយចំពោះការដែលកូរ៉េខាងត្បូងបើកទូលាយ ADIZ របស់ខ្លួន។ ថ្លែងមតិក្នុងសន្និសីទកាសែត
ប្រចាំ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Hung Lei បានសង្កត់ធ្ងន់ថា ប៉េកាំងនឹងបន្តទាក់ទងជាមួយ Seoul ដោយផ្អែកទៅលើសមភាពនិងគោរពគ្នាទៅវិញទៅ
មក។
រីឯខ្លួនវិញ នាថ្ងៃទី៩ធ្នូ ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun hye
បានចាត់ទុកថា ការបើកទូលាយ ADIZ គឺសំដៅទៅលើការពារអតិបរិមាផល
ប្រយោជន៍ជាតិ៕
-VOVWORLD