ប្រតិភូកីឡាជន​ពិការវៀតណាមចេញដំណើរទៅចូលរួមអាស៊ានប៉ារ៉ាហ្គេម ១២

(VOVWORLD) - នាព្រឹកថ្ងៃទី ៣១ ខែឧសភា នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (ទីក្រុងហាណូយ) លោកស្រី Le Thi Hoang Yen អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា (ក្រសួងវប្បធម៌កីឡានិងទេសចរណ៍) បានជូនបាច់ផ្កានិងបញ្ជូនកីឡាករ កីឡាការិនីជាជនពិការវៀត ណាម ចេញដំណើរទៅកម្ពុជាដើម្បីចូលរួមការប្រកួតកីឡា ជនពិការអាស៊ីអាគ្នេយ៍លើកទី ១២ (អាស៊ានប៉ារ៉ាហ្គេម១២) ។
ប្រតិភូកីឡាជន​ពិការវៀតណាមចេញដំណើរទៅចូលរួមអាស៊ានប៉ារ៉ាហ្គេម ១២ - ảnh 1ប្រតិភូកីឡាជនពិការវៀតណាមចេញដំណើរទៅចូលរួមអាស៊ានប៉ារ៉ាហ្គេម ១២។ រូបថត៖ Minh Quyết/TTXVN

អាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ព្រះរាជា ណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ដោយមានអ្នកចូលរួម ចំនួនជាង ២៦០០នាក់មកពីប្រទេសអាស៊ីអាគ្នេយ៍ទាំង ១១។ គណៈប្រតិភូកីឡាជនពិការវៀត ណាមចូលរួមអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដោយមានសមាជិកចំនួន ១៦៤ នាក់ ក្នុងនោះមានកីឡាករចំនួន ១២២ នាក់។ គោលដៅរបស់វៀតណាមគឺដណ្តើមបានមេដាយមាសពី ៥០-៥៥គ្រឿង។ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៤ ដែលឈរលំដាប់កំពូលនៃតារាងមេដាយសរុបដែលទទួលបាននៅអាស៊ានប៉ារ៉ាហ្គេមលើកទី ១១។

នារសៀលថ្ងៃទី ៣១ ឧសភា នៅអាកាសយានដ្ឋាន Tan Son Nhat (ទីក្រុងហូជីមិញ) ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកីឡាក៏បានរៀបចំពិធីជូនដំណើរគណៈប្រតិភូកីឡាករដែលធ្វើដំណើរពីតំបន់ភាគខាងត្បូង និងភាគកណ្តាលទៅកាន់ប្រទេសកម្ពុជាដើម្បីចូលរួមអាស៊ានប៉ារ៉ាហ្គេមលើកទី១២ផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ