ប្រតិភូចំនួន ១៨០ នាក់ បានចូលរួមសន្និសីទ ASEM ស្តីពីជំរុញការអភិវឌ្ឍន៍គ្របដណ្តប់
(VOVWORLD) - នាព្រឹកថ្ងៃទី 15 ឧសភា នៅទីក្រុង Nha Trang (ខេត្ត Khanh Hoa) ក្រសួងការបរទេសវៀតណាម បានរៀបចំសន្និសិទ្ធសារព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីសន្និសីទ ASEM (វេទិកាសហប្រតិបត្តិការអាស៊ី - អឺរ៉ុប) ក្រោមប្រធានបទ “ជំរុញការអភិវឌ្ឍគ្របដណ្តប់អំពីសេដ្ឋ កិច្ចនិងសង្គមនៅអាស៊ីនិងអឺរ៉ុប” ដែលបានប្រព្រឹត្តទៅក្នុងអំឡុងពេលពីរថ្ងៃ គឺថ្ងៃទី១៦និង១៧ខែឧសភា នៅទីក្រុង Nha Trang ដោយមានការចូលរួមពី ប្រតិភូចំនួន ១៨០ នាក់ មកពីប្រទេសជាសមាជិក ASEM ចំនួន ៥៣ រួមទាំងអង្គការជាតិនិងតំបន់ផងដែរ។
សន្និសីទនេះគឺជាគំនិតផ្តួចផ្តើមនិងសំណើររបស់វៀតណាម ដោយក្រសួងការបរទេសរួមសហការជាមួយក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច និងក្រសួងផែន ការនិងវិនិយោគ រួមជាមួយគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa រៀបចំឡើង។
ខ្លឹមសារនៃសន្និសីទនេះ គឺជាបញ្ហាដែលសហគមន៍អន្តរជាតិកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រមទាំងបង្ហាញពីតួនាទីត្រួសត្រាយរបស់ ASEM ដែលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីអនុវត្តន៍ជាក់ស្តែងរាល់ការប្តេជ្ញា ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព គ្របដណ្តប់សេដ្ឋកិច្ច - សង្គមកិច្ច និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវរបៀបវារៈ ២០៣០ របស់អង្គការសហប្រជាជាតិផងដែរ។ សម្រាប់វៀតណាម សន្និសីទនេះគឺជាការបង្ហាញនូវការួមចំណែកពោរពេញទៅដោយអត្ថន័យរបស់វៀតណាមចំពោះកិច្ចប្រឹងប្រែងជាសកលនិយាយរួមនិងកិច្ចសហប្រតិបត្តិការ ASEM និយាយដោយឡែក។ ទន្ទឹមជាមួយគ្នានោះ បង្កលក្ខណៈងាយស្រួលដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមជាមួយសមាជិក ASEM៕