ប្រតិភូបេសកកម្មអន្តរជាតិត្រៀមខ្លួនជាស្រេចក្នុងការរៀបចំដំណើរការបង្រួបបង្រួមជាតិសាធារណរដ្ឋអាហ្វ្រិកកណ្តាល
(VOVWORLD) - នាថ្ងៃទី៦ខែមករា អ្នកនាំពាក្យនៃប្រធានាធិបតីសាធារណរដ្ឋអាហ្រ្វិកកណ្តាល លោក Albert Yaloke Mokpeme បានឲ្យដឹងថាមានប្រតិភូបេសកកម្មរក្សាសន្តិភាពអន្តរជាតិរួមមានមន្ត្រីនៃអង្គការសហប្រជាជាតិ សហភាពអាហ្វ្រិក (AU) និងបណ្តាក្រសួងការបរទេសនៃប្រទេសជាប់អាហ្វ្រិកកណ្តាល (CAR) គ្រោងនឹងជួបជុំគ្នានៅថ្ងៃទី៨ខែមករាខាងមុខ នៅរដ្ឋធានី Bangui ដើម្បីត្រៀមរៀបចំដំណើរការបង្រួបបង្រួមជាតិ។
អ្នកនាំពាក្យនៃប្រធានាធិបតីសាធារណរដ្ឋអាហ្រ្វិកកណ្តាល លោក Albert Yaloke Mokpeme |
យោងតាមលោក Albert Yaloke Mokpeme បានឲ្យដឹងថា ប្រតិភូបេសកកម្មនឹងពិចារណាលើការជ្រើសរើសទីតាំងនិងពេលវេលារៀបចំកិច្ចប្រជុំនានារវាងរដ្ឋាភិបាលសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងបណ្តាក្រុមប្រដាប់អាវុធដែលកំពុងប្រតិបត្តិការនៅលើទឹកដីប្រទេសនេះ។ បន្ទាប់ពីកិច្ចប្រជុំដែលស្ថិតក្រោមការជួយឧបត្ថម្ភរបស់ AU ភាគីពាក់ពន្ធនានានឹងអនុវត្តរាល់ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចុងក្រោយដើម្បីសុក្រិត្យដំណើរការបង្រួបបង្រួមជាតិនិងបង្កើតខឿនសន្តិភាពឡើងវិញផងដែរ៕