ប្រទេស EU ជាច្រើនចង់អូសបន្លាយការត្រួតពិនិត្យព្រំដែន

ប្រទេស EU ជាច្រើនចង់អូសបន្លាយការត្រួតពិនិត្យព្រំដែន - ảnh 1
រកជនភៀសខ្លួនរង់ចាំដើម្បីឆ្លងច្រកទ្វាព្រំដែនរបស់ក្រិច (រូបថត៖AFP/TTXVN)

(VOVworld) - កាសែតអាល្លឺម៉ង់ “ពិភពលោកថ្ងៃអាទិត្យ” (Welt am Sonntag) នាថ្ងៃ
ទី២៣ មករា បានស្រង់ប្រភពព័ត៌មានការទូតមួយចំនួនឲ្យដឹងថា ប្រទេសជាច្រើន
ក្នុងសហភាពអឺរ៉ុប (EU) ដូចជាអាល្លឺម៉ង់ អូទ្រីស បែលហ្ស៊ីក ស៊ុយអែតនិងដាណឺ
ម៉ាក់​ ចង់អូសបន្លាយការត្រួតពិនិត្យព្រំដែនសំដៅកាត់បន្ថយបរិមាណជនភៀសខ្លួន
ចូលក្នុងប្រទេសទាំងនេះ។តាមការកំណត់ថា បទត្រួតពិនិត្យព្រំដែន នាបច្ចុប្បន្ន
នឹងផុតកំណត់ នាខែឧសភាឆ្នាំ២០១៦ ប៉ុន្តែប្រសិនបើរដ្ឋមន្រ្តីមហាផ្ទៃនៃប្រទេស
 EU នានាឯកភាពលើការអូសបន្លាយការត្រួតពិនិត្យព្រំដែន គឺបទ នេះអាចត្រូវ
បានពន្យាពេលបន្ថែម១ឆ្នាំកន្លះទៀត។
មុននោះ ថ្នាក់ដឹកនាំអឺរ៉ុបដែលចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកនៅទីក្រុង
 Davos របស់ស្វីស ក៏បានព្រមានថា EU អាចបែកបាក់ប្រសិនបើក្នុងប៉ុន្មានឆ្នាំខាង
មុខនេះ ប្រទេសជាសមាជិកមិនមានឯកភាពក្នុងដំណើរការរួមសំដៅដោះស្រាយ
វិបត្តិជនចំណាកស្រុកក៏ដូចជាពុះពារលើការសាកល្បងសន្តិសុខនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ