ប្រទេស EU សន្យាទទួលស្វាគមន៍ជនភៀសខ្លួនជាង៣៤ពាន់នាក់ពីទ្វីបអាហ្វ្រិក និងមជ្ឈឹមបូព៌ា

(VOVWORLD) - គណៈកម្មាធិការអឺរ៉ុប (EC) នាថ្ងៃទី១៥ វិច្ឆិកា ឲ្យដឹងថា ប្រទេសសមាជិក ទាំង១៦ បានសន្យាទទួលស្វាគមន៍ជនភៀសខ្លួនជាង៣៤ពាន់នាក់មកពីប្រទេស អាហ្វ្រិកនិងមជ្ឈឹមបូព៌ានានា សំដៅបង្កើតដំណោះស្រាយមានសុវត្ថិភាពនិងស្រប ច្បាប់ចំពោះជនភៀសខ្លួនដែលធ្វើដំណើរឆ្លងសមុទ្រមេឌីទេរ៉ាណេ។

ប្រទេស EU សន្យាទទួលស្វាគមន៍ជនភៀសខ្លួនជាង៣៤ពាន់នាក់ពីទ្វីបអាហ្វ្រិក និងមជ្ឈឹមបូព៌ា - ảnh 1ជនភៀសខ្លួននៅសាធារណៈរដ្ឋអាហ្វ្រិកកណ្ដាល (រូបថត៖ AFP/TTXVN) 


ស្នងការអឺរ៉ុបអំពីបញ្ហាជនចំណាកស្រុកលោក Dimitris Avramopoulos វាយតំលៃថា EU បានរួចផុតចេញពីវិបត្តិជនចំណាកស្រុកជាបណ្ដើៗ ហើយនា បច្ចុប្បន្នកំពុងគ្រប់គ្រងបានបញ្ហានេះដោយឈរលើស្មារតីដៃគូនិងចែករំលែកការទទួលខុសត្រូវ ព្រមទាំងសង្កត់ធ្ងន់ថា ការរៀបចំលំនៅដ្ឋានឡើងវិញសំរាប់ជន ចំណាកស្រុកជាដំណោះស្រាយមួយដែលត្រូវបានយកចិត្តទុកដាក់សំដៅការពារជនងាយរងគ្រោះបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ