ប្រទេស Mozambique តែងតែយកចិត្តទុកដាក់ និងមានគោលបំណងបង្កើន ទំនាក់ទំនងជាមួយវៀតណាម

(VOVWORLD) - នាថ្ងៃទី ១៤ ខែឧសភា នៅទីក្រុងម៉ាពូតូ (ប្រទេស Mozambique) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ Mozambique លោក Le Huy Hoang បានជូនសារតាំងដល់ប្រធានាធិបតី Mozambique លោក Filipe Nyusi ។
ប្រទេស Mozambique តែងតែយកចិត្តទុកដាក់ និងមានគោលបំណងបង្កើន ទំនាក់ទំនងជាមួយវៀតណាម - ảnh 1 ប្រទេស Mozambique តែងតែយកចិត្តទុកដាក់ និងមានគោលបំណងបង្កើន ទំនាក់ទំនងជាមួយវៀតណាម

បន្ទាប់ពីពិធីជូនសារតាំងនេះ លោក Filipe Nyusi និង រដ្ឋមន្ត្រីក្រសួងការបរទេស Mozambique លោក Jose Pacheco បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Le Huy Hoang ។

ក្នុងជំនួបនេះ លោក Filipe Nyusi បានសម្តែងនូវក្តីសង្ឃឹមថានាពេលខាងមុខ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងមានការអភិវឌ្ឍថ្មី ហើយលោកក៏ វាយតម្លៃខ្ពស់និងមានគោលបំណងចង់ឱ្យវៀតណាម បន្តបញ្ជូនជំនាញការ ផ្នែកកសិកម្ម សុខាភិបាល អប់រំ និង ចែករំលែកបទពិសោធន៍ ដើម្បីជួយឲ្យ Mozambique អភិវឌ្ឍលើវិស័យសេដ្ឋកិច្ច-សង្គម ព្រមទាំង លើកទឹកចិត្តឲ្យ ភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការក្នុងការរុករករ៉ែ (ធ្យូង ប្រេងឧស្ម័ន) និង ការពារធនធានធម្មជាតិ - បរិស្ថានផងដែរ។ លោក Filipe Nyusi ក៏បានអះអាងទៀតថា Mozambique តែងតែគាំទ្រនិងលើកទឹកចិត្តនូវសកម្មភាព វិនិយោគនិងធ្វើអាជីវកម្មរបស់សហគ្រាសវៀតណាមដែរ។

រីឯខ្លួនវិញ លោក Le Huy Hoang បានអះអាងថា វៀតណាមយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណី ជាមួយប្រទេស Mozambique ។ ក្នុងអាណត្តិបស់ខ្លួន លោកក៏មានគោលបំណងចង់សហការ យ៉ាងជិតស្និទ្ធជាមួយបណ្តាក្រសួង និងស្ថាប័នដែលពាក់ព័ន្ធនានានៅប្រទេស ម្ចាស់ផ្ទះ ដើម្បីរួមវិភាគទានជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែជាក់ស្តែងលើ វិស័យជាច្រើនវាងប្រទេសទាំងពីរ ក្នុងនោះ មានវិស័យ ទូរគមនាគមន៍ វិនិយោគពាណិជ្ជកម្ម សហការគ្នាផ្នែកជំនាញការ និងបង្កើនកិច្ច សហប្រតិបត្តិកាលើវេទិការនានាក្នុងតំបន់និងអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ