ប្រទេស និងតំបន់ដែនដីជាង ១០ ចូលរួមពិព័រណ៌ទឹកដោះគោវៀតណាម ឆ្នាំ ២០២២
(VOVWORLD) - ពិព័រណ៍នេះបានតាំងបង្ហាញ និងណែនាំ៖ ទឹកដោះគោ និងផលិតផលទឹកដោះគោ វត្ថុធាតុដើម និងសារធាតុបន្ថែមដែលប្រើក្នុងផ្នែកទឹកដោះគោ បច្ចេកវិជ្ជាកែច្នៃ និងការវេចខ្ចប់ក្នុងការកែច្នៃទឹកដោះគោជាដើម។
ស្តង់នៅឯពិព័រណ៍ |
ពិព័រណ៍អន្តរជាតិផ្នែកទឹកដោះគោ និងផលិតផលទឹកដោះគោលើកទី ៣ នៅវៀតណាម- VIETNAM DAIRY 2022 បានប្រព្រឹត្តិទៅចាប់ពីនៅថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២២ នៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះបានរៀបចំឡើង ២ ឆ្នាំ ម្ដង។
VIETNAM DAIRY 2022 បានទាក់ទាញការចូលរួមរបស់ស្តង់ទំនិញចំនួន ២០០ របស់អង្គភាពជាង ៥០ មកពីប្រទេស និងតំបន់ដែនដីចំនួន ១០។ ពិព័រណ៍នេះបានតាំងបង្ហាញ និងណែនាំ៖ ទឹកដោះគោ និងផលិតផលទឹកដោះគោ វត្ថុធាតុដើម និងសារធាតុបន្ថែមដែលប្រើក្នុងផ្នែកទឹកដោះគោ បច្ចេកវិជ្ជាកែច្នៃ និងការវេចខ្ចប់ក្នុងការកែច្នៃទឹកដោះគោជាដើម។
ក្នុងក្របខណ្ឌនៃពិព័រណ៍ VIETNAM DAIRY 2022 នោះនៅថ្ងៃទី ១ ខែមិថុនា នឹងប្រព្រឹត្តិទៅពិធីមិទ្ទិញអបអសាទរ "ទិវាទឹកដោះគោពិភពលោក និងទិវាកុមារអន្តរជាតិ ១ មិថុនា"ផងដែរ៕