ប្រទេស និងអង្គការជាង ៨៥ ចូលរួមសន្និសីទអន្តរជាតិស្ដីពីជំនួយឧបត្ថម្ភសម្រាប់ស៊ីរី
(VOVWORLD) -សន្និសីទនេះនឹងផ្ដោតសំខាន់លើការទាក់ទាញ់ការគាំទ្រអំពីនយោបាយសម្រាប់ដំណើរការសន្តិភាព ដោយអង្គការសហប្រជាជាតិបំផុសឡើង។
ប្រទេស និងអង្គការជាង ៨៥ ចូលរួមសន្និសីទអន្តរជាតិស្ដីពីជំនួយឧបត្ថម្ភសម្រាប់ស៊ីរី |
បណ្ដាតំណាងមកពីប្រទេស និងអង្គការជាង ៨៥ នឹងចូលរួមសន្និសីទលើកទី ២ ស្ដីពីជំនួយឧបត្ថម្ភសម្រាប់ស៊ីរី និងតំបន់ នៅ Brussels ដោយសហភាពអឺរ៉ុប (EU) និងអង្គការសហប្រជាជាតិសហការរៀបចំឡើង ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ ថ្ងៃទី ២៥ មេសា។ យោងតាមក្រុមប្រឹក្សាអឺរ៉ុបបានឲ្យដឹងថា៖ សន្និសីទនេះនឹងមានការចូលរួមរបស់ឥស្សរៈជនថ្នាក់រដ្ឋមន្ត្រី ឬថ្នាក់ស្នើនឹងរដ្ឋមន្ត្រី។ តំណាងជាន់ខ្ពស់របស់ EU ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេស លោកស្រី Federica Mogherini បានឲ្យដឹងថា៖ សន្និសីទនេះនឹងផ្ដោតសំខាន់លើការទាក់ទាញ់ការគាំទ្រអំពីនយោបាយសម្រាប់ដំណើរការសន្តិភាព ដោយអង្គការសហប្រជាជាតិបំផុសឡើង។ លោកស្រីរូបនេះក៏បានសម្ដែងក្ដីសង្ឃឹមថា៖សន្និសីទពោលខាងលើ នឹងបង្ហោះសារមួយដ៏ច្បាស់លាស់របស់សហគមន៍អន្តរជាតិថា៖ រាល់យុទ្ធនាការយោធាគប្បីបញ្ឈប់ ដើម្បីជំនួសឲ្យដំណើរការផ្សះផ្សានយោបាយវិញ៕