ប្រទេស ស.ប.ប កូរ៉េ ប្រកាសបាញ់បង្ហោះអាវុធយុទ្ធវិធីថ្មី
(VOVWORLD) - នាថ្ងៃទី ២៦ ខែកក្កដា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានប្រកាសថា ប្រទេសនេះបានបាញ់បង្ហោះ "អាវុធជាយុទ្ធវិធីថ្មី" ក្រោមការបញ្ជាណែនាំរបស់ថ្នាក់ដឹកនាំ ស.ប.ប កូរ៉េលោក គីមជុងអ៊ុន។
ប្រទេស ស.ប.ប កូរ៉េ ប្រកាសបាញ់បង្ហោះអាវុធយុទ្ធវិធីថ្មី |
សេចក្ដីប្រកាសនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់បង្ហោះ«វត្ថុចំលែកចំនួន ២» ដែលកូរ៉េខាងត្បូងបានចាត់ទុកថាជាមីស៊ីលផ្លោងរយៈចម្ងាយខ្លីទៅកាន់សមុទ្រជប៉ុន។ យោងតាម KCNA បានឲ្យដឹងថាការបាញ់បង្ហោះទាំងនេះគឺសំដៅព្រមានដល់«ជនប្រកាន់តាមរបបយោធានិយម» នៅប្រទេសកូរ៉េខាងត្បូង ដែលកំពុងជំរុញឱ្យមានការដាក់ពង្រាយអាវុធថ្មីនៅលើទឹកដីកូរ៉េខាងត្បូងនិងធ្វើសមយុទ្ធយោធាផងដែរ។ KCNA បានលើកច្បាស់ថា ថ្នាក់ដឹកនាំ គីមជុងអ៊ុន បានសង្កត់ធ្ងន់ថាស.ប.ប កូរ៉េ ត្រូវតែអភិវឌ្ឍប្រព័ន្ធអាវុធដែលមានសមត្ថភាពដ៏ខ្លាំងក្លា ដើម្បីលុបបំបាត់ហានិភ័យនិងការគំរាមកំហែងដោយផ្ទាល់ទៅលើសន្តិសុខរបស់ប្រទេសនេះផងដែរ៕