ប្រទេសកាណាដារៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីពាណិជ្ជកម្មដោយពិភាក្សាលើការធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក
(VOVWORLD) - នាថ្ងៃទី២៤ ខែតុលា ប្រទេសកាណាដានឹងរៀបចំកិច្ចប្រជុំមួយដែលអូសបន្លាយក្នុងរយៈពេល២ថ្ងៃនៅរដ្ឋធានី Ottawa ដោយមានការចូលរួមរបស់ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មនានា មកពីសហភាពអឺរ៉ុប (EU) ជប៉ុន និងបណ្តាប្រទេស ដទៃទៀត សំដៅលើកឡើងសំណើរក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធពាណិជ្ជកម្មសកល ដែលធ្លាប់រង្គោះរង្កើដោយសារភាពតានតឹងរវាងបណ្តាខឿនសេដ្ឋកិច្ចធំៗ។
ទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅប្រទេសស្វ៊ីស |
បណ្តារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមកពីប្រទេសអូស្ត្រាលី ប្រេស៊ីល ឈីលី កូរ៉េខាងត្បូង កេនយ៉ា ម៉ិកស៊ិក សិង្ហបុរី នូវែលហ្សេឡង់ ស្វ៊ីស ជាដើមក៏ចូលរួម កិច្ចប្រជុំនេះផង ដែរ។ រីឯអាមេរិកមិនបានចាត់បញ្ចូលតំណាងមកចូលរួមកិច្ចប្រជុំនេះឡើយ។ កិច្ចប្រជុំលើក នេះនឹងកំណត់នូវវិធានការជាក់ស្តែងដើម្បីកែលំអសកម្មភាពរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។
ក្រៅពីនោះមន្ត្រីពាណិជ្ជកម្មទាំងអស់នឹង ពិភាក្សាគ្នាអំពីយន្តការដោះស្រាយជំលោះរបស់ WTO ព្រមទាំងកែតម្រង់មុខងារឃ្លាំមើលប្រកបដោយតម្លាភាពនិងកែតម្រូវ បទបញ្ជាមួយចំនួនក្នុងវិស័យពាណិជ្ជកម្ម សេវាកម្ម ក្នុងនោះមានផ្នែកពាណិជ្ជកម្ម អេឡិចត្រូនិចផងដែរ៕