ប្រទេសកម្ពុជាបានចាប់ផ្តើមធ្វើការជំរឿនចំនួនប្រជាជនទូទៅ
(VOVWORLD) - នាថ្ងៃទី ៣ ខែមីនា ប្រទេសកម្ពុជាបានចាប់ផ្តើមការធ្វើជំរឿនចំនួនប្រជាជនទូទៅលើកទី ៣ ។ ការធ្វើជំរឿនចំនួនប្រជាជននេះអូសបន្លាយអស់រយៈពេលរហូតដល់ថ្ងៃទី ១៣ ខែមីនា ដោយមានការចួលរួមរបស់បុគ្គលិកចំនួន ៥០.០០០ នាក់ ត្រូវបានដាក់ពង្រាយដើម្បីប្រមូលទិន្នន័យប្រជាសាស្ត្រ ទិន្នន័យអំពី ការកើត ការស្លាប់ ការធ្វើចំណាកស្រុក ការអប់រំ និងការងារធ្វើរបស់ប្រជាជនជាដើម។
ទិដ្ឋភាពនៅទីក្រុងភ្នំពេញប្រទេសកម្ពុជា |
លទ្ធផលបឋមនៃការជំរឿនចំនួនប្រជាជននេះត្រូវបានប្រកាសនៅខែមិថុនា ឆ្នាំ ២០១៩ ។ ជារៀងរាល់ ១០ ឆ្នាំម្តង ប្រទេសកម្ពុជានឹងធ្វើជំរឿនចំនួនប្រជាជន ដើម្បីយកជាមូលដ្ឋានសម្រាប់ការកំណត់គោលនយោបាយសេដ្ឋកិច្ច-សង្គម។ យោងតាមការធ្វើជំរឿនចំនួនប្រជាជននាឆ្នាំ ២០០៨ បានបង្ហាញថា ប្រទេសកម្ពុជាមានប្រជាជនប្រមាណ ១៣,៤ លាននាក់៕