ប្រទេសក្រិកនឹងបោះឆ្នោតមុនពេលកំណត់នៅដើមខែខាងមុខ
(VOVWORLD) - យោងតាមការគ្រោងទុកប្រធានាធិបតីក្រិក លោក Prokopis Pavlopoulos នឹងចេញក្រឹត្យស្តីពីការស្នើរឲ្យរំលាយរដ្ឋសភានៅសប្ដាហ៍នេះ ហើយនឹងធ្វើការបោះឆ្នោតនៅថ្ងៃទី ៧ ខែកក្កដាខាងមុខ។
ប្រធានាធិបតីក្រិកលោក Prokopis Pavlopoulos និងនាយករដ្ឋមន្រ្តីក្រិក លោក Alexis Tsipras |
នេះគឺជាខ្លឹមសារនៃការផ្លាស់ប្តូរដែលប្រធានាធិបតីក្រិកលោក Prokopis Pavlopoulos និងនាយករដ្ឋមន្រ្តីក្រិក លោក Alexis Tsipras បានឯកភាពគ្នានៅក្នុងជំនួបពិភាក្សាកាលពីថ្ងៃទី ១០ ខែមិថុនាកន្លងទៅ។ នាយករដ្ឋមន្ត្រីក្រិក លោក Tsipras បានមានប្រសាសន៍ថា លោកមានបំណងចង់រៀបចំការបោះឆ្នោតឱ្យបានឆាប់ សំដៅបញ្ចៀសពីយុទ្ធនាការរកសម្លងបោះឆ្នោត មុនពេលអាណត្តិធ្វើជានាយករដ្ឋមន្ត្រីរបស់លោកត្រូវបានបញ្ចប់នាខែតុលាខាងមុខនេះ ដែលអាច នឹងបណ្តាលឱ្យរងការខូចខាតដល់វឌ្ឍនភាពសេដ្ឋកិច្ចដែលប្រទេសនេះបានបង្កើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ៕