ប្រទេសកូរ៉េខាងជើងទទួលស្គាល់ចាប់ផ្តើមឡើងវិញសកម្មភាពផលិតសារធាតុ Plutonium

ប្រទេសកូរ៉េខាងជើងទទួលស្គាល់ចាប់ផ្តើមឡើងវិញសកម្មភាពផលិតសារធាតុ Plutonium - ảnh 1
ប្រទេសកូរ៉េខាងជើងទទួលស្គាល់ចាប់ផ្តើមឡើងវិញសកម្មភាពផលិតសារធាតុ Plutonium (VNA)


(VOVworld) – វិទ្យាស្ថានថាមពលបរមាណូ ស្ថាប័នទទួលបន្ទុកបណ្ដាមូលដ្ឋាន
 នុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងនៅរោងចក្រនុយក្លេអ៊ែរ Yongbyon
បាន ទទួលស្គាល់ នាថ្ងៃទី ១៧ សីហា ថា៖ ប្រទេសនេះបានចាប់ផ្តើមឡើងវិញ
សកម្ម ភាពផលិតកម្មសារធាតុ plutonium ព្រមទាំង អះអាងថា៖ ព្យុងយ៉ាង
គ្មានផែនការ បញ្ឈប់ការសាកល្បងនុយក្លេអ៊ែរដ៏រាណានៅមានការគំរាម
កំហែងពីអាមេរិក ឡើយ។ វិទ្យាស្ថានពោលខាងលើក៏បានប្រកាសថា៖
ព្យុងយ៉ាងកំពុងផលិត សារធាតុ uranium នៅកំរិតខ្ពស់ដើម្បីបំរើឲ្យផលិត
កម្មអាវុធនិងអគ្គិសនី នុយក្លេអ៊ែរតាមផែនការ ទៀតផង។ ប៉ុន្តែ​ ចំនួន
សារធាតុ plutonium និង uranium ដែលព្យុងយ៉ាងកំពុងផលិតមិនទាន់
បង្ហើបឲ្យដឹងនៅឡើយ។ ទាក់ទិនដល់បញ្ហានៅកូរ៉េខាងជើង នាថ្ងៃទី ១៧
 សីហា ក្រសួងការបរទេសកូរ៉េខាងជើងបានថ្កោលទោសការដាក់ពង្រាយ
បន្ថែមយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទៅកាន់មូលដ្ឋាសឹកGuam។​
សេចក្តីប្រកាសនេះក៏បានសង្កត់ធ្ងន់ថា៖ កូរ៉េខាងជើងនិងកងទ័ពនៃ
ប្រទេសនេះនឹងត្រៀមខ្លួនជាស្រេចការពារអធិបតេយ្យភាពនិងសន្តិសុខ
ជាតិ ដោយអាវុធនុយក្លេអ៊ែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ