ប្រទេសកូរ៉េខាងជើងបានប្រកាសនឹងបិទខុទ្ទកាល័យទំនាក់ទំនងអន្តរកូរ៉េ

(VOVWORLD) - នាថ្ងៃទី ៥ មិថុនា អ្នកនាំពាក្យក្រសួងរណសិរ្សបង្រួបបង្រួមកូរ៉េខាងជើងបានឲ្យដឹងថាដោយសារភាគីកូរ៉េខាងត្បូងមិនអើពើនឹងដល់ក្រុមជនរត់គេចខ្លួនជាច្រើនចែកខិត្តប័ណ្ណប្រឆាំងនឹងកូរ៉េខាងជើងនៅតាមព្រំដែននៃប្រទេសទាំងពីរ ហេតុដូច្នេះទីក្រុងព្យុងយ៉ាងនឹងបិទខុទ្ទកាល័យទំនាក់ទំនងអន្តរកូរ៉េនៅ Gaesong ។ 
ប្រទេសកូរ៉េខាងជើងបានប្រកាសនឹងបិទខុទ្ទកាល័យទំនាក់ទំនងអន្តរកូរ៉េ - ảnh 1 រដ្ឋមន្រ្តីបង្រួបបង្រួមកូរ៉េខាងត្បូងលោក Cho Myoung-gyon (កណ្តាលឆ្វេង) និងលោក Ri Son Gwon ប្រធានគណៈកម្មាធិការបង្រួបបង្រួមសន្តិភាពកូរ៉េខាងជើង (កណ្តាលស្តាំ) ចូលរួមក្នុងការបើកខុទ្ទកាល័យទំនាក់ទំនងដំបូងរវាងប្រទេសពីរនៅ Kaesong កូរ៉េខាងជើង (រូបថត៖VOV)

ព័ត៌មានដូចពោលខាងលើនេះទើបតែត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលនៃកូរ៉េខាងជើង។

មុននេះនាថ្ងៃទី ៤ ខែមិថុនាកូរ៉េខាងជើងបានសម្តែងការមិនពេញចិត្តចំពោះខិត្តប័ណ្ណនិងបានព្រមានថាប្រហែលនឹងលុប ចោលសន្ធិសញ្ញាយោធាថ្ងៃទី ១៩ ខែកញ្ញាផងដែរ។

ទាក់ទងនឹងបញ្ហានេះអ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិរបស់កូរ៉េខាងត្បូងបានឲ្យដឹងថាទីក្រុងសេអ៊ូលកំពុងរៀបចំក្រមច្បាប់មួយស្តីពីការហាមឃាត់ការចែកខិត្តប័ណ្ណប្រឆាំងនឹងកូរ៉េខាងជើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ