ប្រទេសកូរ៉េខាងត្បូងចាប់ផ្តើមដំណើរការចូលរួម CPTPP
(VOVWORLD) - លោក Hong Nam-ki បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកូរ៉េខាងត្បូងព្យាយាមចូលរួម CPTPP ដើម្បីពង្រីកពាណិជ្ជកម្ម វិនិយោគ និងលើកកំពស់ឋានៈរបស់ប្រទេសនេះ ជាកត្តាសំខាន់ក្នុងពាណិជ្ជកម្មពិភពលោក។
នាថ្ងៃទី ១៣ ខែធ្នូ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Hong Nam-ki បានឲ្យដឹងថា ប្រទេសនេះបានចាប់ផ្តើមដំណើរការចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ លោក Hong Nam-ki បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកូរ៉េខាងត្បូងព្យាយាមចូលរួម CPTPP ដើម្បីពង្រីកពាណិជ្ជកម្ម វិនិយោគ និងលើកកំពស់ឋានៈរបស់ប្រទេសនេះ ជាកត្តាសំខាន់ក្នុងពាណិជ្ជកម្មពិភពលោក។
ការដែលកូរ៉េខាងត្បូងពិចារណាយ៉ាងសកម្មក្នុងការចូលរួម CPTPP គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
បានចុះហត្ថលេខានៅប្រទេសឈីលីក្នុងខែមីនា ឆ្នាំ ២០១៨ CPTPP បច្ចុប្បន្នមានសមាជិកចំនួន ១១ រួមមាន អូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម ដែលស្មើនឹង ១៣% នៃផលិតផលក្នុងស្រុកសរុបពិភពលោក។ កិច្ចព្រមព្រៀងនេះចូលជាធរមាននៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៨ បន្ទាប់ពីត្រូវបានអូស្ត្រាលី កាណាដា ជប៉ុន ម៉ិកស៊ិក នូវែលសេឡង់ និងសិង្ហបុរី ផ្តល់សច្ចាប័នហើយបានចូលជាធរមាននៅវៀតណាមចាប់ពីខែមករា ឆ្នាំ ២០១៩។
សូមគូសបញ្ជាក់ថា កាលពីខែកញ្ញាកន្លងទៅ ចិនបានដាក់ពាក្យចូលរួម CPTPP។ មុននោះ ក្នុងខែកុម្ភៈ ឆ្នាំ២០២១ ចក្រភពអង់គ្លេសក៏បានដាក់ពាក្យចូលរួម CPTPP ផងដែរ៕