ប្រទេសកូរ៉េខាងត្បូងចាប់ផ្តើមបញ្ឈប់នាំចូលប្រេងឆៅពីអ៊ីរ៉ង់

(VOVWORLD) -      នាថ្ងៃទី ២ ខែឧសភា អាមេរិកបានបញ្ឈប់ការលើកលែងបទដាក់ទណ្ឌកម្មជាផ្លូវការចំពោះប្រទេសនិងតំបន់ដែនដីចំនួន ៨ ប្រទេសដែលនាំចូលប្រេងឆៅពីប្រទេសអ៊ីរ៉ង់។
ប្រទេសកូរ៉េខាងត្បូងចាប់ផ្តើមបញ្ឈប់នាំចូលប្រេងឆៅពីអ៊ីរ៉ង់ - ảnh 1 ប្រទេសកូរ៉េខាងត្បូងចាប់ផ្តើមបញ្ឈប់នាំចូលប្រេងឆៅពីអ៊ីរ៉ង់

ហេតុដូច្នោះហើយប្រទេសកូរ៉េខាងត្បូងបានបញ្ឈប់ការនាំចូលប្រេងឆៅពីប្រទេសអ៊ីរ៉ង់ជាផ្លូវការចាប់ផ្តើមនៅម៉ោង ១ រសៀលនៅថ្ងៃដដែលតាមម៉ោងតំបន់។ មុននេះរដ្ឋាភិបាលកូរ៉េខាងត្បូងបានខិតខំប្រឹងប្រែងចរចាជាមួយសហរដ្ឋអាមេរិកដើម្បីទទួលបានការព្យារពេលលើកលែងបទដាក់ទណ្ឌកម្មនេះ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននៅតែរក្សាគោលជំហរដដែល។ ប្រេងឆៅដែលកូរ៉េខាងត្បូងនាំចូលភាគច្រើនមកពីប្រទេសអ៊ីរ៉ង់គឺមិនមែនជាប្រេងឆៅធម្មតានោះទេ ប៉ុន្តែ "ឧស្ម័នកំណក (condensate)  " ដែលត្រូវបានប្រើជាវត្ថុធាតុដើមសម្រាប់ផលិតគីមីឥន្ធនៈ។ មជ្ឈដ្ឋានសហគ្រាសគីមីឥន្ធនៈកូរ៉េខាងត្បូងបានវាយតម្លៃថាតម្លៃវត្ថុធាតុដើមនឹងកើនឡើងដោយសារសហគ្រាសត្រូវតែស្វែងរកប្រភពប្រេងនាំចូលជំនួសផ្សេងៗវិញ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ