ប្រទេសកូរ៉េខាងត្បូងជំរុញការជួបប្រាស្រ័យវប្បធម៌និងទំនាក់ទំនងការទូតរវាងប្រជាជនជាមួយបណ្តាប្រទេសអាស៊ាន

(VOVWORLD) -  ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង លោក Moon Jae-in នាថ្ងៃទី១០ខែមីនាបានប្រកាសថា នឹងជំរុញការជួបប្រាស្រ័យវប្បធម៌និងទំនាក់ទំនងការទូតរវាងប្រជាជនជាមួយសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទាំង១០ និងបើកទូលាយកិច្ចសហប្រតិ បត្តិការជាក់ស្តែងជាមួយអាស៊ាន។

ប្រទេសកូរ៉េខាងត្បូងជំរុញការជួបប្រាស្រ័យវប្បធម៌និងទំនាក់ទំនងការទូតរវាងប្រជាជនជាមួយបណ្តាប្រទេសអាស៊ាន - ảnh 1 ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in (រូបថតៈ TTXVN)

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានលើកឡើងនូវសេចក្តីប្រកាសនេះលើបណ្តាញសង្គម Twitter មុននឹងដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៊្រុយណេ កន្លែងបង្អង់ដំណើរដើមដំបូង នៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអាស៊ានចំនួនបី គឺប្រទេសប៊្រុយណេ ប្រទេសម៉ាឡេស៊ីនិងប្រទេសកម្ពុជា។ លោកប្រធានាធិបតីកូរ៉េខាងត្បូងបានសម្តែងក្តីសង្ឃឹមចំពោះកិច្ចសហប្រតិបត្តិការបើកទូលាយ ជាមួយអាស៊ានលើបណ្តាវិស័យដូចជាថាមពល មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ  បច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត។

គួរគូសបញ្ជាក់ថា អាស៊ានបច្ចុប្បន្នជាដៃគូសំខាន់មួយរបស់កូរ៉េខាងត្បូង ដោយសារ ពោរពេញទៅដោយសក្កានុពល សម្បូរទៅដោយប្រភពធនធានមនុស្ស និងឥទ្ធិពលការទូតកាន់តែខ្ពស់របស់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ