ប្រទេសកូរ៉េខាងត្បូងនិងចិនបានឯកភាពគ្នាជំរុញទំនាក់ទំនងការពារជាតិ

(VOVWORLD) - នាថ្ងៃទី ១ ខែមិថុនា ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសថា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Jeong Kyeong-doo និងសមភាគីចិនលោក Wei Fenghua បានឯកភាពគ្នាបង្កើនការអនុវត្តនូវរាល់វិធានការជាច្រើន ក្នុងនោះរួមមានការបង្កើតខ្សែទូរស័ព្ទទាន់ហេតុការណ៍ផ្នែកយោធា និងពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក ក៏ដូចជាជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការផងដែរ។
ប្រទេសកូរ៉េខាងត្បូងនិងចិនបានឯកភាពគ្នាជំរុញទំនាក់ទំនងការពារជាតិ - ảnh 1ទិដ្ឋភាពនៃជំនួបពិភាក្សារវាងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Jeong Kyeong-doo និងសមភាគីចិនលោក Wei Fenghua

ភាគីទាំងពីរសម្រេចបាននូវការឯកភាពគ្នាក្នុងក្របខ័ណ្ឌនៃជំនួបខាងក្រៅនៃកិច្ចសន្ទនា Shangri-La (SLD) លើកទី ១៨ នៅសិង្ហបុរី។ នៅក្នុងកិច្ចសន្ទនានេះ រដ្ឋ មន្ត្រីទាំងពីររូបនេះបានចែករំលែកនូវទស្សនៈវិស័យអំពីការបង្កើនទំនាក់ទំនងជាយុទ្ធសាស្រ្ត ដោយសំដៅសម្រេចបាននូវសុខសន្តិភាព និងស្ថិរភាពក្នុងតំបន់ ព្រមទាំងឯកភាពអំពីតួនាទីរបស់ចិនក្នុងការស្ថាបនាគឺមានសារៈសំខាន់ក្នុងការសម្រេចបាននូវគោលដៅរំលាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េទាំងស្រុង ក៏ដូចជា ដើម្បីសន្តិភាពជាយូរអង្វែងនៅក្នុងតំបន់នេះផងដែរ។៕

ប្រតិកម្មទៅវិញ

ផ្សេងៗ