ប្រទេសកូរ៉េខាងត្បូងអំពាវនាវឱ្យជប៉ុនដោះស្រាយភាពតានតឹងពាណិជ្ជកម្មតាមរយៈការទូត
(VOVWORLD) - ប្រទេសកូរ៉េខាងត្បូងបានអំពាវនាវឱ្យប្រទេសជប៉ុនដោះស្រាយភាពតានតឹងពាណិជ្ជកម្មទ្វេភាគីតាមរយៈការទូត ហើយជៀសវាងការបង្កើនជម្លោះលើវិធានការរបស់ទីក្រុងតូក្យូ ដើម្បីដាក់កំហិតចំពោះការនាំចេញសម្ភារៈបច្ចេកវិទ្យាខ្ពស់ទៅកាន់ទីក្រុងសេអ៊ូល។
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Lee Nak-yon |
នាថ្ងៃទី ២៥ ខែកក្កដា នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Lee Nak-yon បានចេញសេចក្តីប្រកាសនេះនៅពេលដែលលោកធ្វើជាអធិបតីក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់រដ្ឋាភិបាល ចំពេលដែលប្រទេសជប៉ុនកំពុងរៀបចំការសម្រេចចិត្តចុងក្រោយទាក់ទងនឹងផែនការនាំប្រទេសកូរ៉េចាកចេញពីប្រទេស "បញ្ជីស" ដែលទទួលបានការអនុគ្រោះក្នុងនីតិវិធីនាំចេញ។ លោក Lee Nak-yon បានបង្ហាញច្បាស់ថាប្រទេសកូរ៉េខាងត្បូងត្រៀមខ្លួនជាស្រេចដោយមានដំណោះស្រាយខាងការទូត ហើយសង្ឃឹមថាប្រទេសជប៉ុននឹង "មានសេចក្តីសម្រេចចិត្តត្រឹមត្រូវ"ផងដែរ ។ លោកក៏បានព្រមានថា ប្រសិនបើតូក្យូធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់នោះ ភាពតានតឹងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរអាច «ផុតពីការគ្រប់គ្រង ពុំជាខានឡើយ»៕