ប្រទេសកូរ៉េទាំង ២ ពិភាក្សាអំពីផែនការរំលឹកខួបអនុស្សារវរីយ៍ជំនួបកំពូល


ប្រទេសកូរ៉េទាំង ២ ពិភាក្សាអំពីផែនការរំលឹកខួបអនុស្សារវរីយ៍ជំនួបកំពូល  - ảnh 1
ប្រទេសកូរ៉េទាំង ២ ពិភាក្សាអំពីផែនការរំលឹកខួបអនុស្សារវរីយ៍ជំនួបកំពូល (Image: VNA)

(VOVworld) -  នាថ្ងៃទី ៥ ឧសភា នៅទីក្រុង Shenyang របស់ចិន តំណាងនៃបណ្ដា អង្គការស៊ីវិលរបស់កូរ៉េខាងត្បូងនិងសាធារណៈរដ្ឋប្រជាមានិតកូរ៉េបានរៀបចំ
កិច្ចប្រជុំ បំរុងសំរាប់ការរំលឹកខួបអនុស្សារវរីយ៍លើកទី ១៥ នៃទិវារៀបចំជំនួបកំពូល ប្រវត្តិសាស្ត្ររវាងប្រទេសទាំង ២។ នេះគឺជាកិច្ចប្រជុំដំបូងក្នុងរយៈពេល ៦ ឆ្នាំក
ន្លងមក រវាងភាគីទាំង ២។ នាសប្តាហ៍មុន កូរ៉េខាងត្បូងបានប្រកាសនឹងគាំទ្រ
យ៉ាងសកម្ម បណ្ដាជំនួបប្រាស្រ័យរវាងប្រទេសទាំង ២ តាមរយៈកម្មវិធីវប្បធម៌
កីឡានិងផ្លាស់ប្តូរ ស៊ីវិលផ្សេងៗទៀត។ បណ្ដាមន្ត្រីកូរ៉េខាងត្បូងបានសង្ឃឹមថា៖
ប្រសិនបើ កិច្ចប្រជុំនេះ ទទួលបានលទ្ធផលល្អ ប្រទេសទាំង ២ នឹងរៀបចំ
ព្រឹត្តិការណ៍នេះនៅទីក្រុង Seoul របស់កូរ៉េខាងត្បូងចាប់ពីថ្ងៃទី ១៤ ដល់ ១៦
មិថុនា ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ