ប្រទេសកូរ៉េទាំងពីរចរចារអំពីមណ្ឌលឧស្សាហកម្មរួម Kaesong

ប្រទេសកូរ៉េទាំងពីរចរចារអំពីមណ្ឌលឧស្សាហកម្មរួម Kaesong - ảnh 1
ប្រទេសកូរ៉េទាំងពីរចរចារអំពីមណ្ឌលឧស្សាហកម្មរួម Kaesong
 (រូបថតៈ TTXVN)


(VOVworld)-នាថ្ងៃទី២៦មិថុនា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិកកូរ៉េនិង
កូរ៉េខាងត្បូងបាន ចាប់ផ្តើមឡើងវិញកិច្ចចរចារស្តីអំពីការដំណើការមណ្ឌលឧស្សា
ហកម្មរួម Kaesong។ នេះជាកិច្ចចរចារដំបូងរវាងភាគីទាំងពីរអំពីមណ្ឌលឧស្សាហ
កម្មនេះ ក្រោយ រយៈពេល៦ខែផ្អាកសកម្មភាពដោយសារភាពតានតឹងកើនឡើង
រវាងព្យុងយ៉ាង និងសេអ៊ុល។

        ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសាព័ត៌មានមុននឹងចូលរួមកិច្ចចរចារ ប្រធាន ក្រុមចរចាររបស់កូរ៉េខាងត្បូង Lee Kang-woo បានឲ្យដឹងថា ក្នុងការចរចារលើក នេះ ភាគីកូរ៉េខាងត្បូងនឹងប្រមូលផ្តុំពិភាក្សាអំពីការធ្វើដំណើរទៅវិញទៅមករបស់កម្មករ
កូរ៉េខាងត្បូងនៅ​មជ្ឈមណ្ឌល Kaesong និងការតភ្ជាប់អ៊ីនធឺណែតនៅទីនេះផង​ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ