ប្រទេសកូរ៉េទាំងពីរពិភាក្សាអំពីការទទួលរៀបចំមហោស្រពកីឡារដូវក្ដៅ ឆ្នាំ ២០៣២

(VOVWORLD) -នាថ្ងៃទី ១០ ខែធ្នូ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងត្បូង និង ស.ប.ប.ក បានព្រមព្រៀងគ្នារៀបចំកិច្ចពិភាក្សាថ្នាក់ជំនាញ ស្តីពីកិច្ចសហប្រតិបត្តិការកីឡានាចុង សប្តាហ៍។ 
ប្រទេសកូរ៉េទាំងពីរពិភាក្សាអំពីការទទួលរៀបចំមហោស្រពកីឡារដូវក្ដៅ ឆ្នាំ ២០៣២ - ảnh 1 កីឡាករប្រទេសកូរ៉េទាំងពីរនៅពិធីបិទមហោស្រពអូឡាំពិក Pyeongchang ។ (ប្រភព: Kyodo / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

កិច្ចពិភាក្សានេះនឹងបានប្រព្រឹត្តិទៅនាថ្ងៃទៅ ១៤ ខែធ្នូ នៅការិយាល័យទំនាក់ទំនងរួមអន្តរកូរ៉េនៅទីក្រុងព្រំដែន Kaesong  ស.ប.ប.ក។ នៅក្នុងជំនួបនេះ ភាគីទាំងពីរនឹងពិភាក្សាយ៉ាងលម្អិតអំពីការជំរុញការទទួលរៀបចំមហោស្រពកីឡារដូវក្ដៅ ឆ្នាំ ២០៣២ ហើយរួមគ្នាចូលរួមមហោស្រពកីឡារដូវក្ដៅទីក្រុងតូក្យូឆ្នាំ ២០២០។ ផែនការនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តសេចក្តីប្រកាស
ទីក្រុងព្យុងយ៉ាង ដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងមេដឹកនាំ ស.ប.ប.ក បានចុះហត្ថលេខា ក្រោយពីកិច្ចប្រជុំកំពូលលើកទី ៣ រវាងភាគីទាំងពីរនៅទីក្រុងព្យុងយ៉ាងកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ