ប្រទេសកូរ៉េទាំងពីរពិភាក្សាអំពីខ្សែទូរស័ព្ទ Hotline រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ

(VOVWORLD) -យោងតាមក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានឲ្យដឹងថា៖ ភាគីទាំងពីរនឹងពិភាក្សាអំពីបញ្ហាទំនាក់ទំនងនាថ្ងៃទី ៧ មេសានៅភូមិផ្អាកសង្គ្រាម Panmunijom ភាគខាងជើង សំដៅត្រៀមរៀបចំសម្រាប់សន្និសីទកំពូលអន្តរកូរ៉េ ដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៧ មេសាខាងមុខ។
ប្រទេសកូរ៉េទាំងពីរពិភាក្សាអំពីខ្សែទូរស័ព្ទ Hotline រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ - ảnh 1ប្រទេសកូរ៉េទាំងពីរពិភាក្សាអំពីខ្សែទូរស័ព្ទ Hotline រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ 

នាថ្ងៃទី ៤ មេសា មជ្ឈដ្ឋានមន្ត្រីសេអ៊ូលបានឲ្យដឹងថា៖ ក្នុងកិច្ចពិភាក្សាការងារនាពេលខាងមុខ កូរ៉េខាងត្បូង និងសាធារណរដ្ឋប.ប.ក នឹងពិភាក្សាអំពីវិធីបង្កើតខ្សែទូរស័ព្ទ Hotline អន្តរកូរ៉េនៅឯខុទ្ធការល័យរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ យោងតាមក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានឲ្យដឹងថា៖ ភាគីទាំងពីរនឹងពិភាក្សាអំពីបញ្ហាទំនាក់ទំនងនាថ្ងៃទី ៧ មេសានៅភូមិផ្អាកសង្គ្រាម Panmunijom ភាគខាងជើង សំដៅត្រៀមរៀបចំសម្រាប់សន្និសីទកំពូលអន្តរកូរ៉េ ដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៧ មេសាខាងមុខ។ ថ្លែងមតិ នៅក្នុងសន្និសីទកាសែត លោក Baik Tae-hyunអ្នកនាំពាក្យក្រសួងបង្រួបបង្រួមបានលើកច្បាស់ថា៖ មន្ត្រីនៃភាគីទាំងពីរ នឹងពិភាក្សាអំពីខាងបច្ចេកទេសនៃខ្សែទូរស័ព្ទ Hotline នេះ គឺសំដៅជួយឲ្យដំណើរការខ្សែទំនាក់ទំនងនេះអាចមានលទ្ធភាពវិជ្ជមានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ