ប្រទេសកូរ៉េទាំងពីរពិភាក្សាអំពីផែនការសម្តែងនៃក្រុមសិល្បៈកូរ៉េខាងត្បូងនៅ ស.ប.ប.ក.
(VOVWORLD) - កូរ៉េខាងត្បូងនិង ស.ប.ប.ក. បានមានជំនួបថ្នាក់អ្នកជំនាញការ នាថ្ងៃទី ២០ មិនា ដើម្បីពិភាក្សាអំពីផែនការសម្តែងរបស់ក្រុមសិល្បៈកូរ៉េខាង ត្បូងនៅព្យុងយ៉ាងនាដើមខែមេសាខាងមុខ។
ប្រទេសកូរ៉េទាំងពីរពិភាក្សាអំពីផែនការសម្តែងនៃក្រុមសិល្បៈកូរ៉េខាងត្បូងនៅ ស.ប.ប.ក. |
(VOVworld) – កូរ៉េខាងត្បូងនិង ស.ប.ប.ក. បានមានជំនួបថ្នាក់អ្នកជំនាញការ នាថ្ងៃទី ២០ មិនា ដើម្បីពិភាក្សាអំពីផែនការសម្តែងរបស់ក្រុមសិល្បៈកូរ៉េខាង ត្បូងនៅព្យុងយ៉ាងនាដើមខែមេសាខាងមុខ។ តាមក្រសួងបង្រួបបង្រួមជាតិកូរ រ៉េខាងត្បូងថា៖ មជ្ឈដ្ឋានមន្ត្រីនៃប្រទេសនេះនិង ស.ប.ប.ក. បានចាប់ផ្តើមជំនួប នៅម៉ោងទី ១០ នៅ Tongilkak អាគារមួយរបស់កូរ៉េខាងជើងនៅភូមិសន្តិភាព Panmunjom។ មុននេះ នៅព្យុងយ៉ាង ក្នុងក្របខ័ណ្ឌជំនួបរវាងគណៈប្រតិភូពិ សេសរបស់ប្រធានាធិបតី Moon Jae-in ជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un នាដើមខែមិនាកន្លងទៅនេះ កូរ៉េខាងត្បូងបានឯកភាពបញ្ជូន ក្រុមសិល្បៈនិងក្រុមកីឡា taekwondo ទៅសម្តែងនៅព្យុងយ៉ាង។ ទំនាក់ទំនង រវាងប្រទេសកូរ៉េទាំងពីរកំពុងក្តៅឡើងៗក្រោយពីមហោស្រពកីឡារដូវរងារ Pyeongchang ២០១៨៕