ប្រទេសកូរ៉េទាំងពីររៀបចំជំនួបប្រាស្រ័យជាមួយគ្នានៅភ្នំ Geumgang

(VOVWORLD) - កូរ៉េខាងត្បូងនិងស.ប.ប កូរ៉េ ទើបតែរៀបចំព្រឹត្តិការណ៍ « ជួបជុំគ្នាស្វាគមន៍ឆ្នាំថ្មី ២០១៩ ឆ្ពោះទៅអនុវត្តសេចក្តីថ្លែងការណ៍រួមអន្តរកូរ៉េ» ហើយនេះបានចាត់ទុកជាព្រឹត្តិការណ៍ជួបប្រាស្រ័យស៊ីវិលដំបូងបង្អស់រវាងទីក្រុងសេអ៊ូលនិងទីក្រុងព្យុងយ៉ាងក្នុងឆ្នាំនេះ។
 ប្រទេសកូរ៉េទាំងពីររៀបចំជំនួបប្រាស្រ័យជាមួយគ្នានៅភ្នំ Geumgang - ảnh 1 រមនីយដ្ឋានទេសចរណ៍ភ្នំ Geumgang ស្ថិតនៅលើទឹកដីរបស់ ស.ប.ប កូរ៉េ

ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃ១៣ ខែកុម្ភៈ នៅរមនីយដ្ឋានទេសចរណ៍ភ្នំ Geumgang ស្ថិតនៅលើទឹកដីរបស់ ស.ប.ប កូរ៉េ ។ អញ្ជើញចូលរួមព្រឹត្តិការណ៍មានតំណាងកូរ៉េខាងត្បូងចំនួន ២០០ នាក់ និងតំណាង ស.ប.ប កូរ៉េចំនួន ១០០ នាក់ ដែលជាតំណាងឲ្យអង្គការនានា ដូចជា គណៈកម្មាធិការអនុវត្តសេចក្តីថ្លែងការណ៍រួមអន្តរកូរ៉េ (ថ្ងៃទី១៥ខែមិថុនា) ក្រុមប្រឹក្សាសហប្រតិបត្តិការនិងបង្រួបបង្រួមជាតិ តំណាងអង្គការសាសនានិងស៊ីវិល រួមទាំងតំណាងអន្តរជាតិចំនួន ១៥ ផងដែរ។ នៅក្នុងថ្ងៃដំបូង ព្រឹត្តិការណ៍បានអនុម័តលើ « ការអំពាវនាវជូនទៅកាន់ប្រជាជន ៨០ លាននាក់ នៃប្រជាជាតិទាំងមូល» ដោយកំណត់រយៈពេលចាប់ពីថ្ងៃទី ២៧ ខែមេសា ដល់ថ្ងៃទី១៩ ខែកញ្ញាខាងមុខនេះ គឺជាពេលវេលាអនុវត្ត « សេចក្តីថ្លែងការណ៍រ Panmunjom  ថ្ងៃទី ២៧ ខែមេសា» និង« ថ្លែងការណ៍រួមទីក្រុងព្យុងយ៉ាង ថ្ងៃទី១៩ខែកញ្ញា» ដែលបានចុះហត្ថលេខាកាលពីឆ្នាំទៅមិញ។ តាមរយៈនោះដាក់ដំណើរការធ្វើការចលនាអនុវត្តសេចក្តីថ្លែងការណ៍រួមអន្តរកូរ៉េនៅប្រទេសកូរ៉េទាំងពីរនិងនៅឯបរទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ