ប្រទេសកូរ៉េទាំងពីររៀបចំយ៉ាងសកម្មព្រឹត្តិការណ៍ជួបជុំគ្រួសារដែលបានព្រាត់ប្រាស់គ្នា
(VOVWORLD) -នាថ្ងៃទី២៥ខែកក្កដា ក្រសួងឯកភាពកូរ៉េខាងត្បូងបានឲ្យដឹងថាប្រទេសកូរ៉េ ទាំងពីរបានផ្លាស់ប្តូរគ្នាអស់រយៈពេលច្រើនសប្តាហ៍អំពីលទ្ធផលនៃការស្វែងរកគ្រួសារដែលបានព្រាត់ប្រាស់គ្នាដោយសារ សង្គ្រាមកូរ៉េខាងជើង (ឆ្នាំ ១៩៥០ -១៩៥៣)ដើម្បីរៀបចំឡើងព្រឹត្តិការណ៍ជួបជុំគ្នាដែលគ្រោងនឹងប្រព្រឹត្តទៅនៅចុងខែសីហាខាងមុខ។
ការជួបជុំគ្រួសារព្រាត់ប្រាស់គ្នានៃប្រទេសកូរ៉េទាំងពីរកាលពីថ្ងៃទី២២ខែឧសភាឆ្នាំ២០១៥នៅ មណ្ឌលលំហែកាយភ្នំ Kumgang |
យោងតាមលទ្ធផលនៃការស្វែងរកនេះ នាថ្ងៃទី៤ខែសីហាខាងមុខ ភាគីទាំងពីរ នឹងសម្រេចចិត្តលើបញ្ជីរាយនាមចុងក្រោយរបស់អ្នកដែលត្រូវបានជួបជុំជាមួយសាច់ញាតិដែលបានព្រាត់ប្រាស់គ្នា។យ៉ាងណាទៅមិញភាគីទាំងពីរបានឯកភាពរៀបចំឡើងព្រឹត្តិការណ៍នេះដោយមានការចូលរួមរបស់មនុស្សចំនួន១០០នាក់មកពីភាគីម្ខាងៗ។ យោតតាមផែនការ សកម្មភាពជួបជុំគ្នានឹងប្រព្រឹត្តទៅនៅ មណ្ឌលលំហែកាយភ្នំ Kumgang របស់ប្រទេសកូរ៉េខាងជើងចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២៦ ខែសីហា៕