ប្រទេសគុយបាប្រកាសកាន់ទុក្ខជាតិ រំលឹកវិញ្ញាណក្ខន្ឌ​អគ្គលេខាបក្សកុម្មុនីស្ត​វៀតណាម លោក Nguyen Phu Trong

(VOVWORLD) - នាថ្ងៃទី ១៩ ខែកក្កដា ប្រធានរដ្ឋគុយបាលោក Miguel Díaz-Canel បានប្រកាសកាន់ទុក្ខជាតិ ដើម្បីរំលឹកវិញ្ញាណក្ខន្ឌអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong។

យោងតាមសេចក្តីប្រកាសនៅលើកាសែតប្រចាំថ្ងៃ Granma ដែលជាទីភ្នាក់ងារសារព័ត៌មានរបស់បក្សកុម្មុយនិស្តគុយបា បានឲ្យដឹងថា ប្រទេសគុយបានឹងកាន់ទុក្ខជាតិជាផ្លូវការ រំលឹកវិញ្ញាណក្ខន្ឌលោកអគ្គលេខាបក្សកុម្មុនីស្តវៀតណាម Nguyen Phu Trong ចាប់ពីវេលាម៉ោង ៦ ព្រឹកថ្ងៃទី ២០ ខែកក្កដា (ម៉ោងក្នុងស្រុក) ដល់ម៉ោង ២៤ ៖០០នាទី ថ្ងៃទី ២១ខែកក្កដា។ ក្នុងអំឡុងពេលកាន់ទុក្ខជាតិ អគារសាធារណៈ និងទីបញ្ជាការយោធានៅទូទាំងប្រទេសគុយបានឹងបង្ហូតទង់ជាតិពាក់កណ្តាលដង ហើយនឹងមិនមានរៀបចំសកម្មភាពកម្សាន្តជាសាធារណៈឡើយ។

ប្រទេសគុយបាប្រកាសកាន់ទុក្ខជាតិ រំលឹកវិញ្ញាណក្ខន្ឌ​អគ្គលេខាបក្សកុម្មុនីស្ត​វៀតណាម លោក Nguyen Phu Trong - ảnh 1នាថ្ងៃទី ១៩ ខែកក្កដា រដ្ឋសភាគុយបាក៏បានចំណាយពេល ១ នាទីស្មឹងស្មាត់ រំលឹកវិញ្ញាណក្ខ័ន្ធលោកអគ្គលេខាបក្សកុម្មុនីស្តវៀតណាម Nguyen Phu Trong។ រូបថត៖ ស្ថានទូតគុយបាប្រចាំនៅវៀតណាម

ប្រធានរដ្ឋគុយបាលោក Miguel Díaz-Canel បានសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះអគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក Nguyen Phu Trong ដែលលោកចាត់ទុកថា ជាសមមិត្តជាទីគោរព ជាមិត្តភក្តិដ៏ស្មោះស្ម័គ្ររបស់គុយបា។ ប្រធានរដ្ឋគុយបាក៏បានផ្ញើសេចក្តីរំលែកទុក្ខដល់ប្រជាជនវៀតណាម ក្រុមគ្រួសារ និងសាច់ញាតិរបស់អគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក Nguyen Phu Trong ផងដែរ។

នាថ្ងៃទី ១៩ ខែកក្កដា រដ្ឋសភាគុយបាក៏បានចំណាយពេល ១ នាទីស្មឹងស្មាត់ រំលឹកវិញ្ញាណក្ខ័ន្ធលោកអគ្គលេខាបក្សកុម្មុនីស្តវៀតណាម Nguyen Phu Trong។

យោងតាមប្រព័ន្ធផ្សព្វផ្សាយគុយបា ក្នុងអាជីពនយោបាយដ៏យូរអង្វែងរបស់ អគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក Nguyen Phu Trong បានជំរុញយ៉ាងសកម្មនូវទំនាក់ទំនងពិសេស និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងបក្ស រដ្ឋសភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរគុយបា និងវៀតណាម។ លោកអគ្គលេខាបក្សបានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅគុយបាក្នុងឆ្នាំ ២០១២ និង ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ