ប្រទេសគុយបាលើកតម្កើងអ្នកដែលបានពលីជីវិតនៅក្នុងគ្រោះមហន្តរាយ Matanzas

(VOVWORLD) - ដោយមិនអើពើដល់កំដៅថ្ងៃដ៏ក្ដៅស្អុះស្អាប់ អ្នកពន្លត់អគ្គីភ័យ ទាហាន និងប្រជា ពលរដ្ឋទីក្រុង Matanzas រៀបជាជួរវែងៗ បានដើរដង្ហែរយឺតៗឆ្លងកាត់មឈូសដែល គ្របដណ្ដប់ដោយទង់ជាតិគុយបា ដើម្បីជូនដំណើរនិងគោរពវិញ្ញាណក្ខ័ន្ធអ្នកដែលបាន ពលីជីវិត។ 

ប្រទេសគុយបាលើកតម្កើងអ្នកដែលបានពលីជីវិតនៅក្នុងគ្រោះមហន្តរាយ Matanzas - ảnh 1ពិធីបុណ្យសពសម្រាប់មនុស្ស ១៦ នាក់ដែលបានពលីជីវិតនៅក្នុងករណីអគ្គីភ័យឆាបឆេះឃ្លាំងស្ដុកឥន្ធនៈគុយបាក្នុងខេត្ត Matanzas។ (ប្រភព៖ laprensalatina.com)
កាលពីថ្ងៃទី ១៩ ខែសីហា ប្រជាជនគុយបាជាង ១៥.០០០ នាក់បានទៅកាន់ សារមន្ទីរអ្នកពន្លត់អគ្គីភ័យនៅ Matanzas ដើម្បីដាក់ទៀន ផ្កា និងរូបថត ដើម្បីរំលឹក វិញ្ញាណក្ខ័ន្ធមនុស្ស ១៦ នាក់ដែលបានពលីជីវិតក្នុងករណីអគ្គីភ័យនៅឃ្លាំងស្តុកឥន្ធនៈ ដ៏ធំបំផុតក្នុងប្រទេសនៅឈូងសមុទ្រ Matanzas ដែលមានចម្ងាយប្រហែល ១២៤ គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុងហាវ៉ាណា (គុយបា)។ 
ដោយមិនអើពើដល់កំដៅថ្ងៃដ៏ក្ដៅស្អុះស្អាប់ អ្នកពន្លត់អគ្គីភ័យ ទាហាន និងប្រជា ពលរដ្ឋទីក្រុង Matanzas រៀបជាជួរវែងៗ បានដើរដង្ហែរយឺតៗឆ្លងកាត់មឈូសដែល គ្របដណ្ដប់ដោយទង់ជាតិគុយបា ដើម្បីជូនដំណើរនិងគោរពវិញ្ញាណក្ខ័ន្ធអ្នកដែលបាន ពលីជីវិត។ លោកនាយឧត្តមសេនីយ៍ Raúl Castro និងប្រធានរដ្ឋគុយបា លោក Miguel Díaz-Canel បានអញ្ជើញដឹកនាំឆ្មាំកិត្តិយសពិធីបុណ្យសព។
មុននោះ គុយបាបាន ប្រកាសការកាន់ទុក្ខថ្នាក់ជាតិ ហើយបង្ហូតទង់ជាតិពាក់កណ្ដាលដងនៅថ្ងៃទី ១៨ និង ១៩ ខែសីហា ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកដែលបានពលីជីវិតនៅពេញបំពេញ ភារកិច្ចក្នុងករណីគ្រោះមហន្តរាយខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ