ប្រទេសចិន - កិច្ចចរចារពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក “ដាក់មូលដ្ឋានគ្រឹះ” ដើម្បីដោះស្រាយរាល់ការព្រួយបារម្ភ
(VOVWORLD) - ចិនបានសង្កត់ធ្ងន់លើបណ្តាកិច្ចចរចាពាណិជ្ជកម្មនៃមជ្ឈដ្ឋានមន្រ្តីរបស់ប្រទេសនេះជាមួយមន្រ្តីអាមេរិក ដែលទើបែប្រព្រឹត្តទៅនៅរដ្ឋធានីប៉េកាំង ដោយដាក់«មូលដ្ឋានគ្រឹះ» ដើម្បីឲ្យភាគីទាំងពីរដោះស្រាយរាល់ការព្រួយបារម្ភដែលទាក់ទិននឹងទាក់ទងនឹងសង្គ្រាមពាណិជ្ជកម្ម។
ប្រធានាធិបតីអាមេរិក លោក Donald Trump និង ប្រធានរដ្ឋចិន លោក Xin JinPing |
យោងតាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP ក្នុងសេចក្តីប្រកាសមួយដែលលើកឡើងនាថ្ងៃទី ១០ ខែមករា ក្រសួងពាណិជ្ជកម្មចិនបានលើកច្បាស់ថាមន្រ្តី រដ្ឋាភិបាលទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនបាន "អនុវត្តការផ្លាស់ប្តូរយ៉ាងវិជ្ជមាន ស៊ីជម្រៅនិងហ្មត់ចត់លើបញ្ហាពាណិជ្ជកម្ម" និងបណ្តាបញ្ហារចនាសម្ព័ន្ធដែលយកចិត្តទុកដាក់ដូចគ្នា សំដៅបង្កើនការយល់ដឹងគ្នាទៅវិញទៅមកនិងដាក់មូលដ្ឋានគ្រឹះក្នុងការដោះស្រាយការព្រួយបារម្ភរួម។ ក្រសួងពាណិជ្ជកម្មចិនក៏បានគូសបញ្ជាក់ថា"ភាគីនានានឹងបន្តរក្សាកាណាល់ខ្សែទំនាក់ទំនងយ៉ាងជិតស្និទ្ធថែមទៀត"ផងដែរ៕