ប្រទេសចិន ស្នើឱ្យបិទស្ថានអគ្គកុងស៊ុលអាមេរិកនៅក្រុង Cheng-Du

(VOVWORLD) - នាថ្ងៃទី ២៤ ខែកក្កដា ក្រសួងការបរទេសចិន បានស្នើឲ្យស្ថានទូតអាមេរិកបប្រចាំនៅចិនបិទស្ថានអគ្គកុងស៊ុលនៅទីក្រុង Cheng-Du ខេត្ត Sichuan ភាគនិរតីប្រទេសចិន។
ប្រទេសចិន ស្នើឱ្យបិទស្ថានអគ្គកុងស៊ុលអាមេរិកនៅក្រុង Cheng-Du - ảnh 1 ស្ថានអគ្គកុងស៊ុលអាមេរិកនៅ Cheng -Du  (រូបថត៖ Global Times)

សេចក្តីប្រកាសបានបញ្ជាក់ច្បាស់ថាក្រសួងការបរទេសចិន បានជូនដំណឹងដល់ស្ថានទូតអាមេរិកប្រចាំនៅចិនអំពីការសម្រេចចិត្តដកការអនុញ្ញាតឱ្យស្ថានអគ្គកុងស៊ុលអាមេរិកនៅ Cheng -Du ធ្វើប្រតិបត្តិការឡើងវិញ។

ក្រសួងនេះក៏បានលើកសំណើរជាក់ស្តែងស្តីពីការបញ្ឈប់រាល់សកម្មភាពនិងព្រឹត្តិការណ៍ដែលរៀបចំឡើងដោយស្ថានអគ្គកុងស៊ុលអាមេរិកនៅក្រុង Cheng-Du ផងដែរ។

សេចក្តីប្រកាសរបស់ក្រសួងការបរទេស ចិន បានសង្កត់ធ្ងន់ថានេះគឺជាការតបតវិញស្របច្បាប់ និងចាំបាច់ចំពោះវិធានការមិនសមហេតុផលមកពីភាគីអាមេរិក និងទំនាក់ទំនងអាមេរិក - ចិននាបច្ចុប្បន្ននេះ ក៏មិនមែនជា «អ្វីដែលទីក្រុងប៉េកាំងមានបំណងចង់បាននោះទេ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ