ប្រទេសចិនគំរាមតបតវិញរាល់ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលទាក់ទងនឹងហុងកុង
(VOVWORLD) - លោក Zhang Xiaoming អនុប្រធានខុទ្ទកាល័យទទួលបន្ទុកបញ្ហានានានៅហុងកុងនិងម៉ាកាវ (HKMAO) នៃក្រុមប្រឹក្សារដ្ឋរបស់ចិន បានអះអាងថា បញ្ហាហុងកុង "មិនពាក់ព័ន្ធ" ដល់ប្រទេសដទៃទៀតឡើយ ព្រមទាំងបានថ្កោលទោសចំពោះការដាក់ទណ្ឌកម្មដែលបណ្តាប្រទេសបានស្នើឡើង។
លោក Zhang Xiaoming អនុប្រធានខុទ្ទកាល័យទទួលបន្ទុកបញ្ហានានានៅហុងកុងនិងម៉ាកាវ (HKMAO) នៃក្រុមប្រឹក្សារដ្ឋរបស់ចិន (រូបថត៖ SCIO/vov) |
ក្នុងសន្និសីទកាសែតដើម្បីណែនាំអំពីច្បាប់សន្តិសុខជាតិនៅហុងកុង ដែលប្រព្រឹត្តទៅនាថ្ងៃទី ១ ខែកក្កដានៅទីក្រុងប៉េកាំង លោក Zhang Xiaoming អនុប្រធានខុទ្ទកាល័យទទួលបន្ទុកបញ្ហានានានៅហុងកុងនិងម៉ាកាវ (HKMAO) នៃក្រុមប្រឹក្សារដ្ឋរបស់ចិន បានអះអាងថា បញ្ហាហុងកុង "មិនពាក់ព័ន្ធ" ដល់ប្រទេសដទៃទៀតឡើយ ព្រមទាំងបានថ្កោលទោសចំពោះការដាក់ទណ្ឌកម្មដែលបណ្តាប្រទេសបានស្នើឡើង។
យោងតាមមន្រ្តីរូបនេះបន្ថែមទៀតថា ការដែលចិនកសាងច្បាប់ដើម្បីការពារសន្តិសុខជាតិនៅក្នុងតំបន់រដ្ឋបាលថ្នាក់មូលដ្ឋានមួយរបស់ខ្លួនគឺជាកិច្ចងារផ្ទៃក្នុងដោយមិន «ប៉ះពាល់»ដល់បណ្តាប្រទេសដទៃទៀតនោះទេ។ ហេតុដូច្នេះ បណ្តាប្រទេសក៏គ្មានហេតុផលអីដើម្បីប្រឆាំងជំទាស់ទៅលើប្រទេសចិននោះឡើយ៕