ប្រទេសចិនត្រៀមខ្លួនជាស្រេចជួយគាំទ្រដំណើរការសន្តិភាពនៅមជ្ឈិមបូព៌ា

(VOVWORLD) - នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីស្រាអែល លោក Eli Cohen លោក Qin Gang បាននិយាយថា ប្រទេសចិនមានការព្រួយបារម្ភអំពីភាពតានតឹង បច្ចុប្បន្នរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយបានសង្កត់ធ្ងន់ថា អាទិភាពចម្បងនោះ គឺធ្វើឱ្យស្ថានការណ៍ត្រឡប់មកក្រោមការគ្រប់គ្រងវិញ ជៀសវាងការកើនឡើងនៃ ជម្លោះ។

ប្រទេសចិនត្រៀមខ្លួនជាស្រេចជួយគាំទ្រដំណើរការសន្តិភាពនៅមជ្ឈិមបូព៌ា - ảnh 1រដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang។ (រូបថត៖ Xinhua/VNA)
នៅព្រឹកថ្ងៃទី ១៨ ខែមេសា រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang បានធ្វើការ សន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយសមភាគីអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយ អំពាវនាវឱ្យភាគីទាំងពីរចាប់ផ្តើមការចរចាឡើងវិញ ហើយបញ្ជាក់ថាចិនត្រៀមខ្លួនជា ស្រេចគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ។
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីស្រាអែល លោក Eli Cohen លោក Qin Gang បាននិយាយថា ប្រទេសចិនមានការព្រួយបារម្ភអំពីភាពតានតឹង បច្ចុប្បន្នរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយបានសង្កត់ធ្ងន់ថា អាទិភាពចម្បងនោះ គឺធ្វើឱ្យស្ថានការណ៍ត្រឡប់មកក្រោមការគ្រប់គ្រងវិញ ជៀសវាងការកើនឡើងនៃ ជម្លោះ។ យោងតាមលោក Qin Gang ភាគីទាំងអស់ត្រូវរក្សាភាពស្ងប់ស្ងាត់ និងអំណត់ ធ្មត់ ដំណោះស្រាយជាមូលដ្ឋានសម្រាប់ជម្លោះបច្ចុប្បន្នគឺត្រូវបន្តការចរចាឡើងវិញ និងអនុវត្តន៍ដំណោះស្រាយរដ្ឋចំនួនពីរ។
រីឯខ្លួនវិញ លោក Cohen បាននិយាយថា អ៊ីស្រាអែលសន្យាកាត់បន្ថយភាពតានតឹង ប៉ុន្តែបញ្ហាមិនអាចដោះស្រាយក្នុងរយៈ ពេលខ្លីៗបានទេ។ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន លោក Riyad Al-Maliki លោក Qin Gang បានបញ្ជាក់ថា ទីក្រុងប៉េកាំងគាំទ្រការបន្តការចរចា សន្តិភាពឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
កិច្ចសន្ទនាតាមទូរស័ព្ទខាងលើបានធ្វើឡើងក្នុងបរិបទដែលកិច្ចព្រមព្រៀងស្ដីពីការធ្វើប្រក្រតីភាពទំនាក់ទំនងរវាងអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីត ដែលសម្របសម្រួលដោយ ចិន កំពុងទទួលបានលទ្ធផលវិជ្ជមានជាច្រើន ដែលក្លាយជាឧទាហរណ៍គំរូនៅក្នុង តំបន់ក្នុងការដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការសន្ទនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ