ប្រទេសចំនួន ២៥ សន្យារួមវិភាគទានជាទឹកប្រាក់ចំនួន ៩,៣ ពាន់លាន​ដុល្លារ​អាមេរិកដល់ការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ

(VOVWORLD) - នេះគឺជាការប្ដេជ្ញាចិត្តថ្មីបំផុត ដែលថ្នាក់ដឹកនាំនៃបណ្ដាប្រទេសនៅលើពិភពលោកបាននាំចេញ ដើម្បីជំរុញវឌ្ឍនភាពក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ក្នុងបរិបទដែលសីតុណ្ហភាពពិភព លោកកំពុងបន្តឡើងកំដៅ។
ប្រទេសចំនួន ២៥ សន្យារួមវិភាគទានជាទឹកប្រាក់ចំនួន ៩,៣ ពាន់លាន​ដុល្លារ​អាមេរិកដល់ការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ - ảnh 1កិច្ចប្រជុំស្តីពីការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ប្រភព៖ hanoimoi.vn

នាថ្ងៃទី ៥ ខែតុលា មូលនិធិអាកាសធាតុបៃតងរបស់អង្គការសហប្រជាជាតិ ទទួលបានការប្តេជ្ញាចិត្តបរិច្ចាគទឹកប្រាក់ចំនួន ៩,៣ ពាន់លានដុល្លារអាមេរិកពីប្រទេសចំនួន ២៥ នៅលើពិភពលោក ដើម្បីជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុដល់ប្រទេសងាយរងគ្រោះ ចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ នេះគឺជាការប្ដេជ្ញាចិត្តថ្មីបំផុត ដែលថ្នាក់ដឹកនាំនៃបណ្ដាប្រទេសនៅលើពិភពលោកបាននាំចេញ ដើម្បីជំរុញវឌ្ឍនភាពក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ក្នុងបរិបទដែលសីតុណ្ហភាពពិភពលោកកំពុងបន្តឡើងកំដៅ។ ងញ្ជើញថ្លែងនៅក្នុងសន្និសីទនៅទីក្រុង Bonn (ប្រទេសអាល្លឺម៉ង់) អ្នកសម្របសម្រួលមូលនិធិបាននិយាយថា សហរដ្ឋអាមេរិកមិនទាន់បានធ្វើការប្តេជ្ញាចិត្តរួមវិភាគទានលើកនេះនៅឡើយទេ។ តំណាងសហរដ្ឋអាមេរិកមួយរូបបានលើកឡើងថា ថវិការបស់ប្រទេសនេះកំពុងស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា។ ក្នុងការកៀរគរថវិកាលើកនេះ ប្រទេសប្រមាណ ៧៥% ក្នុងចំណោមប្រទេសដែលបានរួមវិភាគទានបានតម្លើងហិរញ្ញវត្ថុរបស់ខ្លួន បើប្រៀបធៀបទៅនឹងការប្តេជ្ញាចិត្តពីមុន។ ក្នុងចំណោមប្រទេសទាំងនោះ អាល្លឺម៉ង់ អង់គ្លេស បារាំង និងជប៉ុន ជាប្រទេសដែលបានរួមវិភាគទានហិរញ្ញវត្ថុច្រើនជាងគេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ