ប្រទេសចំនួន ៤០ អំពាវនាវឱ្យអ៊ីស្រាអែលដកទណ្ឌកម្មប្រឆាំងនឹងប៉ាឡេស្ទីន
(VOVWORLD) - ប្រទេសទាំងនោះក៏បានអំពាវនាវឲ្យអ៊ីស្រាអែលលុបចោលទណ្ឌកម្មទាំងនេះ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គ្រោងនឹងជួបប្រជុំលើបញ្ហាប៉ាឡេស្ទីន នៅថ្ងៃទី១៨ ខែមករាខាងមុខ។
ការដ្ឋានសាងសង់ទីប្រជុំជន Givat Zeev របស់អ៊ីស្រាអែលនៅត្រើយខាងលិច។
(រូបថត៖ AFP/VNA) |
ប្រទេសសមាជិកប្រមាណ ៤០ នៃអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១៦ ខែ មករា បានអំពាវនាវឱ្យអ៊ីស្រាអែលដកទណ្ឌកម្មប្រឆាំងនឹងប៉ាឡេស្ទីន។ នៅក្នុងសេចក្តី ថ្លែងការណ៍មួយទៅកាន់អ្នកសារព័ត៌មាន បណ្តាប្រទេសនេះបានបញ្ជាក់សារជាថ្មីនូវ "ការគាំទ្រឥតងាករេ" របស់គេ ចំពោះតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនោះ បង្ហាញការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីការសម្រេចរបស់ រដ្ឋាភិបាលអ៊ីស្រាអែលក្នុងការដាក់ទណ្ឌកម្មលើប៉ាឡេស្ទីន ក្រោយពីប៉ាឡេស្ទីនបាន ស្នើឱ្យ ICJ លើកជំហររបស់ខ្លួនលើអំពើរបស់អ៊ីស្រាអែលចំពោះតំបន់ដែនដីនានា នៅត្រើយខាងលិច។
ប្រទេសទាំងនោះក៏បានអំពាវនាវឲ្យអ៊ីស្រាអែលលុបចោលទណ្ឌកម្មទាំងនេះ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គ្រោងនឹងជួបប្រជុំលើបញ្ហាប៉ាឡេស្ទីន នៅថ្ងៃទី១៨ ខែមករាខាងមុខ។
កាលពីដើមខែនេះ អ៊ីស្រាអែលបានប្រកាសបទដាក់ទណ្ឌកម្មជាច្រើនប្រឆាំងនឹង ប៉ាឡេស្ទីន ក្នុងនោះមានការសម្រេចផ្ទេរទឹកប្រាក់ប្រមាណ ៣៩ លានដុល្លារអាមេរិក ពីប្រាក់ពន្ធរបស់រដ្ឋាភិបាល ប៉ាឡេស្ទីន ដែលអ៊ីស្រាអែលជួយប្រមូលទៅឲ្យបណ្ដា គ្រួសារជនរងគ្រោះដែលរងការវាយប្រហារដោយខ្មាន់កាំភ្លើងប៉ាឡេស្ទីន។ ការបោះ ជំហាននេះត្រូវបានចាត់ទុកថា ជាការឆ្លើយតបនឹងការដែលប៉ាឡេស្ទីនបានស្នើឲ្យតុលាការយុត្តិធម៌អន្តរជាតិលើកឡើងជំហររបស់ខ្លួនលើអំពើទន្ទ្រានកាន់កាប់របស់អ៊ីស្រាអែលចំពោះតំបន់ដែនដីនៃត្រើយខាងលិច៕