ប្រទេសចំនួន ៧ បានចូលរួមមហោស្រពប្រឡងក្រុមចម្រៀងអន្តរជាតិវៀតណាមលើកទី៧

(VOVWORLD) - នាយប់ ថ្ងៃទី ២ មេសា នៅទីក្រុង Hoi An គណៈកម្មាធិការប្រជាជនទីក្រុង Hoi An (ខេត្ត Quang Nam) បានសម្របសម្រួលជាមួយអង្គការ Interkultur (សាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់) ដើម្បីបើកការប្រកួតក្រុមចម្រៀងអន្តរជាតិវៀតណាមលើកទី ៧ - Hoi An ឆ្នាំ ២០២៣។
ប្រទេសចំនួន ៧ បានចូលរួមមហោស្រពប្រឡងក្រុមចម្រៀងអន្តរជាតិវៀតណាមលើកទី៧ - ảnh 1ឆាកចម្រុះពណ៌ក្នុងពិធីបើក (រូបថត៖ VOV)

ក្នុងរយៈពេល ៥ថ្ងៃប្រព្រឹត្តទៅកម្មវិធីប្រឡងនេះ អ្នកដឹកនាំតន្ត្រី សិល្បករ និងតន្ត្រីករជិត ៦០០ នាក់ នៃក្រុមចំនួន ១៨ មកពីប្រទេសជុំវិញពិភពលោកចំនួន ៧  រួមមាន ឥណ្ឌា ម៉ាឡេស៊ី អារ៉ាប៊ីសាអូឌីត   ថៃ វៀតណាម ឥណ្ឌូនេស៊ី ស្លូវ៉ាគី ដែលចូលរួមការប្រកួតប្រជែងក្រុមចម្រៀង និងការសម្តែងក្រុមចម្រៀងអន្តរជាតិនៅតាមដងផ្លូវ។ ការប្រឡងក្រុមចម្រៀងអន្តរជាតិវៀតណាមត្រូវបានប្រារព្ធធ្វើជារៀងរាល់ពីរឆ្នាំម្តងនៅទីក្រុង Hoi An ដោយចាប់ផ្តើមពីឆ្នាំ ២០១១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ