ប្រទេសចិននឹងមិនរាថយក្នុងសង្គ្រាមពាណិជ្ជកម្មឡើយ
(VOVWORLD) -អតីតមន្ត្រីជាន់ខ្ពស់មួយរូបរបស់ចិនបានវាយតម្លៃថា ប៉េកាំងនឹងមិនរាយថយ ដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្មយ៉ាងឆាប់រហ័សជាមួយសហរដ្ឋអាមេរិកឡើយ។
ថ្លែងមតីអំពីប្រធានបទសណ្ដាប់ធ្នាប់ និងកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិកនៅក្នុងវេទិកាសន្តិភាពពិភពលោកលើកទី ៧ នៅសាកលវិទ្យាល័យ Qing Hua ប្រទេសចិននាពេលថ្មីៗនេះ អតីតរអនុដ្ឋមន្រ្តីការបរទេសចិនលោក He Yafei បានព្រមានថាសង្រ្គាមពាណិជ្ជកម្មចិន - អាមេរិកត្រឹមតែជាទម្រង់ខ្នាតតូចនៃ "ល្បែងយុទ្ធសាស្រ្ត" ធំជាងរវាងប្រទេសទាំងពី ដែលជះឥទ្ធិពលដល់ការប្រកួតប្រជែងរវាងប្រទេសទាំងពីរលើវិស័យខុសពីគ្នាដូចជាសន្តិសុខ។ លោករូបនេះបន្តចាត់ទុកថា ប្រទេសចិនគប្បីត្រៀមរៀបចំឲ្យសេណារីយ៉ូដ៏អាក្រក់បំផុត ប៉ុន្តែគប្បីខិតខំប្រឹងប្រែងក្នុងការរក្សាទំនាក់ទំនងទ្វេភាគី ដើម្បីកុំឲ្យកើតមានបញ្ហាធំៗ។
ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក លោក Cui Tiankai នាថ្ងៃទី ២០ កក្កដាបានជួបប្រជុំជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Sullivan ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបណ្ដាបញ្ហាដែលមានការយកចិត្តទុកដាដូចគ្នា។ នៅក្នុងជំនូបពិភាក្សាការងារជាមួយលោក Sullivan នោះ លោក Cui Tiankai បានសង្កត់ធ្ងន់ថា ទំនាក់ទំនងចិន -អាមេរិកកំពុងស្ថិតក្នុងពេលវេលាដ៏សំខាន់ៗ ហើយភាគីទាំងពីគប្បីអនុវត្តន៍យ៉ាងពេញលេញរាល់ការព្រមព្រៀងដែលទទួលបានរវាងប្រធានរដ្ឋចិន លោក Xi Jinping និងប្រធានាធិបតីអាមេរិក លោក Donald Trump ពង្រឹងខ្សែទូរស័ព្ទទាក់ទង ជំរុញកិច្ចសហប្រតិបត្តិការ និងដោះស្រាយឲ្យសមស្របនូវរាល់ការខ្វែងគំនិត ដើម្បីរក្សាការអភិវឌ្ឍន៍ដោយស្ថិរភាពសម្រាប់ទំនាក់ទំនងទ្វេភាគីផងដែរ៕