ប្រទេសចំនួន១៣០បានប្រកាសការគំាទ្រចំពោះកិច្ចព្រមព្រៀងពន្ធសាជីវកម្មអប្បបរមាជាសកល
(VOVWORLD) - នៅថ្ងៃទី១ កក្កដា ប្រទេសចំនួន ១៣០ បានចេញសេចក្តីថ្លែងការណ៍មួយដែលគំទ្រចំពោះគម្រោងពន្ធអន្តរជាតិ រួមទាំងពន្ធសាជីវកម្មអប្បបរមាជាសកល អាទិភាពកំពូលនៃរដ្ឋបាលប្រធានាធិបតីលោក Joe Biden។
អង្គការ OECD ដឹកនាំដោយ Mathias Cormann (ឆ្វេង) បានឲ្យដឹងថា ប្រទេសចំនួន ១៣០ គាំទ្រផែនការសម្រាប់អត្រាពន្ធសាជីវកម្មអប្បបរមា (រូបថត៖ Australian Associated Press) |
សេចក្តីថ្លែងការណ៍របស់ប្រទេសចំនួន១៣០ ដែលចូលរួមកិច្ចចរចានៅអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OCED) បានអំពាវនាវឲ្យមានពន្ធសាជីវកម្មអប្បបរមា ជា សកលនៅកម្រិតក្រោម ១៥% តាមការសំណើររបស់អាមេរិក។ សេចក្តីជូនដំណឹងរបស់អង្គការ OCED បានឲ្យដឹងថា ផែនការអនុវត្តលម្អិតនឹងត្រូវបញ្ចប់ក្នុងខែតុលា។
ប្រទេសជាច្រើនបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នៃអង្គការ OCED រូចរាល់ ដូចជាចិននិងឥណ្ឌា។ រីឯអៀរឡង់ ជាប្រទេសដែលមានកម្រិតពន្ធសាជីវកម្មទាប មិនទាន់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នេះទេ។
រដ្ឋាភិបាលប្រធានាធិបតីលោក Joe Biden បានចាត់ទុកថា ការចរចាពន្ធអន្តរជាតិជាអាទិភាពកំពូល។ លោក Joe Biden បានស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍របស់អង្គការ OCED និងចាត់ទុកថានេះគឺជំហានដ៏សំខាន់ ដែលធ្វើឱ្យសេដ្ឋកិច្ចពិភពលោកកាន់តែស្មើគ្នា សម្រាប់កម្មករនិងគ្រួសារវណ្ណៈកណ្តាលនៅអាមេរិកនិងជុំវិញពិភពលោក៕