ប្រទេសចំនួន២២ចូលរួម ការតាំងពិព័រណ៍ MINING VIETNAM ២០១៦

(VOVworld)- ការតាំងពិព័រណ៍“MINING VIETNAM ២០១៦៖បើកសោរប្រភពធន ធានរ៉ែនៅវៀតណាម”បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១មិនាឆ្នាំ ២០១៦ នៅមជ្ឈមណ្ឌលតាំងពិព័រណ៌អន្តរជាតិ (I.C.E) ទីក្រុងហាណូយ វៀត ណាម។
MINING VIETNAM ២០១៦ ជាកន្លែងសម្រាប់អង្គភាពនាំមុខពិភព លោកជួប
ប្រាស្រ័យជាមួយថ្នាក់ដឹកនាំក្នុងប្រទេសដើម្បីរួមគ្នាជម្រុញ ឧស្សាហ កម្មរុករករ៉ែ
នៅវៀតណាម។ តាំងពិព័រណ៌លើកនេះបានទាក់ទាញការចូលរួមរបស់ ប្រទេស
និងតំបន់ដែនដីចំនួន២២លើពិភពលោក។

        ជាពិសេស ការតាំងពិព័រណ៍ MINING VIETNAM ២០១៦​នឹងបើកសន្និសីទ
បច្ចេសទេសតំបន់ ដោយមានការជួយឧបត្ថម្ភពីស្ថាប័នពាណិជ្ជកម្មអូស្ត្រាលី នឹង ផ្តល់មកនូវការច្នៃប្រឌិតថ្មីបំផុតនិងបច្ចេកវិទ្យាសន្សំសំចៃចំណាយបំផុតសម្រាប់ ផ្នែករុករករ៉ែនៅវៀតណាមនិងក្នុងតំបន់។​ទន្ទឹមជាមួយគ្នានោះ នៅមានសិក្ខាសា លាស្តីពីផ្នែករ៉ែរបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ