ប្រទេសចំនួន៥ ធ្វើសមយុទ្ធយោធានៅសមុទ្រមេឌីទែរ៉ាណេខាងកើត
(VOVWORLD) - ការធ្វើសមយុទ្ធរួម Medusa បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកាដល់ថ្ងៃទី ៦ ខែធ្នូ។ នេះគឺជាការវិវត្តន៍ថ្មីៗបំផុតនៅតំបន់មេឌីទែរ៉ាណេក្នុងបរិបទដែលភាពតានតឹងក្នុងទំនាក់ទំនងរវាងប្រទេសទួរគីនិងប្រទេសដទៃទៀត។
រូបថតឧទាហរណ៍ (ប្រភព៖ Greece.greekreporter) |
នាថ្ងៃទី ៣០ ខែវិច្ឆិកា កងទ័ពជើងទឹកនៃប្រទេសក្រិក និងសាធារណរដ្ឋស៊ីបបានចូលរួមជាមួយអេហ្ស៊ីប បារាំង និងអេមីរ៉ាតអារ៉ាប់រួម ដើម្បីចាប់ផ្តើមការធ្វើសមយុទ្ធរួម Medusa នៅឆ្នេរសមុទ្រមេឌីទែរ៉ាណេ។
ការធ្វើសមយុទ្ធរួម Medusa បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកាដល់ថ្ងៃទី ៦ ខែធ្នូ។
នេះគឺជាការវិវត្តន៍ថ្មីៗបំផុតនៅតំបន់មេឌីទែរ៉ាណេក្នុងបរិបទដែលភាពតានតឹងក្នុងទំនាក់ទំនងរវាងប្រទេសទួរគីនិងប្រទេសដទៃទៀតនៅក្នុងតំបន់នៅតែកើនឡើងដោយមិនទាន់មានសញ្ញាធូរស្រាលណាមួយនៅឡើយ៕