ប្រទេសចិនបញ្ជាក់ជាថ្មីម្តងទៀតនូវការចូលរួមចរចារស្តីពីការគ្រប់គ្រងអាវុធត្រីភាគីជាមួយសហរដ្ឋអាមេរិកនិងរុស្ស៊ី
(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានបន្តអះអាងជាសារថ្មីម្តងទៀតនូវគោលជំហរឥតងាករេរបស់រដ្ឋាភិបាលចិនដែលមិនចូលរួមនៅក្នុងអ្វីដែលហៅថាកិច្ចចរចាការគ្រប់គ្រងអាវុធត្រីភាគីជាមួយសហរដ្ឋអាមេរិកនិងរុស្ស៊ីទេ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying (រូបថត៖ Kyodo/TTXVN) |
យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរនៅឯសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ១១ ខែមិថុនា នៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានបន្តអះអាងជាសារថ្មីម្តងទៀតនូវគោលជំហរឥតងាករេរបស់រដ្ឋាភិបាលចិនដែលមិនចូលរួមទៅក្នុងអ្វីដែលហៅថាកិច្ចចរចាការគ្រប់គ្រងអាវុធត្រីភាគីជាមួយសហរដ្ឋអាមេរិកនិងរុស្ស៊ីទេ។
ការថ្លែងមតិដូចពោលខាងលើនេះគឺជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់បេសកជនពិសេសអាមេរិកដែលបានលើកឡើងអំពីការគ្រប់គ្រងអាវុធកាលពីថ្ងៃទី ៩ ខែមិថុនាដោយអំពាវនាវឱ្យចិនពិចារណាឡើងវិញនូវចូលរួមក្នុងដំណើរការចរចាត្រួតពិនិត្យអាវុធត្រីភាគី។ យោងតាមលោកស្រី Hua Chunying បានឲ្យដឹងថាសមត្ថភាពខាងនុយក្លេអ៊ែររបស់ចិននៅតែចាញ់ឆ្ងាយពីសហរដ្ឋអាមេរិកឬរុស្ស៊ី ហើយនេះមិនមែនជាពេលវេលាសមស្របសម្រាប់ប្រទេសនេះចូលរួមក្នុងការចរចារំសាយអាវុធនុយក្លេអ៊ែរទេ។
ប្រទេសដែលមានអាវុធនុយក្លេអ៊ែរធំជាងគេដូចជាសហរដ្ឋអាមេរិកនិងរុស្ស៊ីចាំបាច់ត្រូវមានទំនួលខុសត្រូវពិសេសនិងផ្តល់អាទិភាពខ្ពស់សម្រាប់ការរំសាយអាវុធអាវុធនុយក្លេអ៊ែរ៕