ប្រទេសចិនបានរកឃើញករណីឆ្លងមេរោគ Zika ជាលើកដំបូង

(VOVWORLD) -នាថ្ងៃទី ២៣ ខែតុលា ស្ថាប័នគយចិនជូនដំណឹងថា បានរកឃើញបុរសម្នាក់ត្រូវឆ្លងមេរោគ Zika បន្ទាប់ពីបានធ្វើដំណើរត្រឡប់មកពីប្រទេស Maldives វិញ។ នេះគឺជាករណីឆ្លងមេរោគ Zika ជាលើកដំបូងនៅប្រទេសចិនក្នុងឆ្នាំ ២០១៨។ 
ប្រទេសចិនបានរកឃើញករណីឆ្លងមេរោគ Zika ជាលើកដំបូង - ảnh 1 រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

តាមអគ្គនាយកដ្ឋានគយចិន (GAC) ថា អ្នកជំងឺខាងលើមានរោគសញ្ញាដូចជាមានអាំការៈក្រៅខ្លួន និងឡើងកន្ទូលនៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិ Baiyun នៅ Guangzhou ភាគខាងត្បូងខេត្ត Guangdong ។ ទីភ្នាក់ងារគយបានរៀបចំឲ្យបុរសរូបនេះទៅធ្វើតេស្តសុខាភិបាល ដោយចេញលទ្ធផល វិជ្ជមានចំពោះ មេរោគ Zika។ នាបច្ចុប្បន្នអ្នកជំងឺនេះត្រូវបានដាក់ដាច់ដោយឡែកនៅក្នុងមន្ទីរពេទ្យក្នុងស្រុក។

សូមបញ្ចាក់ថា ក្នុងឆ្នាំ ២០១៦ និងឆ្នាំ២០១៧ ប្រទេសចិនបានកត់សម្គាល់ថាមានមនុស្សឆ្លងមេរោគ Zika ចំនួន ២៦ នាក់ បន្ទាប់ពីធ្វើដំណើរកំសាន្តត្រលប់មកផ្ទះវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ