ប្រទេសចិនបានរិះគន់សហរដ្ឋអាមេរិកចំពោះការផ្តាច់ទំនាក់ទំនងទាក់ទងជាមួយអង្គការសុខភាពពិភពលោក (WHO)
(VOVWORLD) - ប្រទេសចិនបានរិះគន់សហរដ្ឋអាមេរិកបន្ទាប់ពីប្រធានា ធិបតីអាមេរិក លោកDonald Trump បានប្រកាសពីការកាត់ផ្តាច់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអង្គការសុខភាពពិភពលោក (WHO)។
ក្នុងសន្និសីទកាសែតនាថ្ងៃទី ១ មិថុនា អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានលើកច្បាស់ថា សហគមន៍អន្តរជាតិជាទូទៅសុទ្ធសឹងតែសំដែងការមិនពេញចិត្តចំពោះសកម្មភាពអាត្មានិយម ការមិនអើពើចំពោះទំនួលខុសត្រូវ ក៏ដូជចជាធ្វើឱ្យសឹករិចរិលដល់កិច្ចសហប្រតិបត្តិការអន្តរជាតិរបស់សហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 ផងដែរ។
លោក Zhao Lijian បានអះអាងថាក្នុងស្ថានភាពជំងឺរាតត្បាតនាពេលបច្ចុប្បន្ននេះរាល់សកម្មភាពដែលហាមឃាត់ឬគំរាមកំហែងដល់អង្គការសុខភាពពិភពលោកគឺជា ទង្វើរដែលបញ្ជាក់ពីការខ្វះការយកចិត្តទុកដដាក់លើអាយុជីវិតមនុស្ស ធ្វើឲ្យមានបញ្ហាប្រឈមចំពោះមនុស្សលោក និងបំផ្លាញកិច្ចសហប្រតិបត្តិការអន្តរជាតិ។ លោក Zhao Lijian បានអះអាងទៀតថាចិននឹងដើរតួនាទីជាប្រទេសមួយដែលមានការទទួលខុសត្រូវ និងគាំទ្រដល់អង្គការសុខភាពពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស SARS-CoV-2 ព្រមទាំងអំពាវនាវឱ្យសហគមន៍អន្តរជាតិ សាមគ្គីគ្នានិងបង្កើនការគាំទ្រនយោបាយនិងប្រភពថវិកាសំរាប់អង្គការសុខភាពពិភពលោកនេះតែម្តង៕