ប្រទេសចិនបោះពុម្ពឯកសារ​នៃ​គំនិតផ្តួចផ្តើមសន្តិសុខសកល

(VOVWORLD) - នាថ្ងៃទី ២១ ខែកុម្ភៈ ប្រទេសចិនបានប្រកាសជាផ្លូវការនូវ "ឯកសារទស្សនទាននៃគំនិតផ្តួចផ្តើមសន្តិសុខសកល" នៅក្នុងវេទិកា Lanting ស្តីពីគំនិតផ្តួចផ្តើមសន្តិសុខសកល ដែលបានប្រព្រឹត្តិទៅនៅទីក្រុងប៉េកាំង។
ប្រទេសចិនបោះពុម្ពឯកសារ​នៃ​គំនិតផ្តួចផ្តើមសន្តិសុខសកល - ảnh 1ដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang ។ (រូបថត៖ THX/TTXVN)

ថ្លែងមតិក្នុងពិធីបើកព្រឹត្តិការណ៍នេះ រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang បានសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) បានលើកតម្កើងចក្ខុវិស័យស្តីពីសន្តិសុខរួម ទូលំទូលាយ សហប្រតិបត្តិការ និងនិរន្តរភាព; ប្រដេញតាមគោលដៅរយៈពេលវែងនៃការកសាងសហគមន៍សន្តិសុខ និងគាំទ្រដំណើរការថ្មីសម្រាប់សន្តិសុខ ជាមួយនឹងការសន្ទនាជំនួសឱ្យការប្រឈមមុខដាក់គ្នា កិច្ចសហប្រតិបត្តិការជំនួសឱ្យសម្ព័ន្ធភាព និងផ្អែកលើផលប្រយោជន៍របស់គ្នាទៅវិញទៅមក។ GSI បានលើកតម្កើងមជ្ឈភាពរបស់អង្គការសហប្រជាជាតិក្នុងការគ្រប់គ្រងសន្តិសុខ ជំរុញការសម្របសម្រួលនិងអន្តរកម្មដ៏បរិសុទ្ធរវាងប្រទេសធំៗ បង្កើតលក្ខខណ្ឌដើម្បីដោះស្រាយដោយសន្តិវិធីនូវបញ្ហាក្តៅគគុកតាមរយៈការសន្ទនា; ដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខប្រពៃណីនិងក្រៅប្រពៃណី ហើយទន្ទឹមនឹងនោះពង្រឹងប្រព័ន្ធនិងសមត្ថភាពអភិបាលកិច្ចសន្តិសុខសកល៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ