ប្រទេសចិនមិនបានកំណត់ទិសដៅកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២០ ទេ

(VOVWORLD) - នាព្រឹកថ្ងៃទី ២២ ខែឧសភា សម័យប្រជុំលើកទី ៣ នៃមហាសន្និបាតតំណាងរាស្ត្រទូទាំងប្រទេសចិន (រដ្ឋសភាចិន) នីតិកាលទី ១៣ ត្រូវបានបើកជាផ្លូវការនៅទីក្រុងប៉េកាំង ក្រោយរយៈពេលជាង ២ ខែកន្លះត្រូវបានផ្អាកដោយសារជំងឺរាតត្បាត COVID-19។
ប្រទេសចិនមិនបានកំណត់ទិសដៅកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២០ ទេ - ảnh 1 សម័យប្រជុំលើកទី ៣ នៃមហាសន្និបាតតំណាងរាស្ត្រទូទាំងប្រទេសចិន (រដ្ឋសភាចិន) នីតិកាលទី ១៣ (រូបថត៖ Xinhua/Vov)

នេះគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយដែលត្រូវបានប្រារព្វធ្វើឡើងជាប្រចាំឆ្នាំ ដើម្បីពិភាក្សានិងអនុម័តលើច្បាប់និងគោលនយោបាយសំខាន់ៗស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ចិន។ ក្នុង "របាយការណ៍ការងាររបស់រដ្ឋាភិបាល" នាយករដ្ឋមន្រ្តីចិនលោក Li Keqiang បានអះអាងថាប្រទេសចិនទទួលបាន  «សមិទ្ធិផលជាយុទ្ធសាស្ត្រដ៏សំខាន់» ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងប៉ុន្តែនៅចំពោះមុខវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនៃខឿនសេដ្ឋកិច្ចពិភពលោកដែលបង្កឡើងដោយជំងឺឆ្លងនោះ ការអភិវឌ្ឍរបស់ប្រទេសចិនកំពុងប្រឈមមុខនឹង" ហានិភ័យនិងបញ្ហាសាកល្បងដែលមិនធ្លាប់មានពីមុនមក» ទាំងក្នុងដំណាក់កាលនាបច្ចុប្បន្ននិងក្នុងរយៈពេលខាងមុខផងដែរ។

ទាក់ទងនឹងគោលដៅនៃកិច្ចការរបស់រដ្ឋាភិបាលចិននាឆ្នាំ ២០២០ នាយករដ្ឋមន្រ្តីចិន លោក Li Keqiang បានលើកច្បាស់ថា៖  “ប្តេជ្ញាយកឈ្នះលើការតស៊ូចំនួន៣ ព្រមទាំងជម្រុញកិច្ចការ«រក្សាស្ថិរភាពចំនួន ៦» ដើម្បីធានាការងារធ្វើសម្រាប់ប្រជាជន ធានាជីវភាពរស់នៅ និងធានារក្សាភាពម្ចាស់ការលើទីផ្សារ ធានាសន្តិសុខស្បៀងអាហារនិង ថាមពល ព្រមទាំងធានាស្ថិរភាពវិស័យមុខរបរនិងខ្សែសង្វាក់ផ្គត់ផ្គង់ និងធានា ប្រតិបត្តិការនៅថ្នាក់មូលដ្ឋាន ក៏ដូចជាអនុវត្តយ៉ាងប្តូរផ្តាច់នូវយុទ្ធសាស្រ្តពង្រីក   តម្រូវការក្នុងស្រុក រក្សាបាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងស្ថេរភាពសង្គមទូទៅ ធានាបំពេញគោលដៅ និងភារកិច្ច ដើម្បីឆ្ពោះទៅទទួលបានជ័យជំនះលើការចៀសរួចផុតពីភាពក្រីក្រ និងកសាងសង្គមឱ្យរីកចម្រើនសម្បូរធូរធារផងដែរ»។

នេះគឺជារបាយការណ៍ការងារដ៏ខ្លីបំផុតក្នុងរយៈពេល ៤០ ឆ្នាំកន្លងមករបស់ រដ្ឋាភិបាលចិន ហើយក៏ជាលើកដំបូងអស់រយៈពេលច្រើនឆ្នាំមកហើយ ដែលរដ្ឋាភិបាលចិនមិនបានដាក់ចេញគោលដៅកំណើនជាក់ស្តែងសម្រាប់ខឿនសេដ្ឋកិច្ចក្នុងឆ្នាំទេ។ បកស្រាយអំពីបញ្ហានេះ លោក li Keqiang បានឲ្យដឹងថា៖ "យើងខ្ញុំមិនបានដាក់ចេញនូវគោលដៅជាក់លាក់អំពីកំណើនសេដ្ឋកិច្ចក្នុងឆ្នាំនេះទេដោយសារតែភាពមិនច្បាស់លាស់នៃស្ថានភាពជំងឺរាតត្បាត សកលនិងសេដ្ឋកិច្ចពាណិជ្ជកម្មគឺជាធំសម្បើមណាស់ ហើយការអភិវឌ្ឍរបស់ប្រទេស ចិនក៏កំពុងប្រឈមមុខនឹងកត្តាជះឥទ្ធិពលដែលមិនអាចទាយទុកជាមុនបានឡើយ” ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ