ប្រទេសចិនអាចផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងជំងឺ Covid-19 ចាប់ពីចុងឆ្នាំនេះ

(VOVWORLD) - នាថ្ងៃទី ៣០ ខែឧសភា គណៈកម្មការត្រួតពិនិត្យនិងគ្រប់គ្រងទ្រព្យសម្បត្តិចិន (SASAC) បានឲ្យដឹងថា ប្រទេសនេះទំនងជា នឹងផ្គត់ផ្គង់ទៅកាន់ទីផ្សារនូវវ៉ាក់សាំងប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ចាប់ពីចុងឆ្នាំនេះ។
ប្រទេសចិនអាចផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងជំងឺ Covid-19 ចាប់ពីចុងឆ្នាំនេះ - ảnh 1 វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 នៃក្រុមហ៊ុនឱសថ Sinovac នៅទីក្រុងប៉េកាំងប្រទេសចិននាថ្ងៃទី ១៦ ខែមីនាឆ្នាំ ២០២០ (រូបថត៖ THX / TTXVN)

ចែករំលែកនៅលើបណ្តាញសង្គមក្នុងស្រុក WeChat  SASAC បានបន្ថែមទៀតថា ក្នុងការធ្វើតេស្តគ្លីនិក មានមនុស្សជាង ២.០០០ នាក់ត្រូវបានធ្វើតេស្តប្រភេទវ៉ាក់សាំងដែល អភិវឌ្ឍន៍ដោយ វិទ្យាស្ថានផ្សំផលិត ផលជីវសាស្ត្រវូហាន និងវិទ្យាស្ថានផ្សំផលិតផលជីវសាស្ត្រ ទីក្រុងប៉េកាំង។

នាបច្ចុប្បន្នផលិតផលទាំងពីរនេះកំពុងធ្វើតេស្តគ្លីនិកដំណាក់កាលទី ២។ យោងតាម SASAC ប្រទេស ចិននឹងអាចផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងនឹងជំងឺឆ្លងទៅកាន់ទីផ្សារ នៅចុងឆ្នាំនេះឬដើមឆ្នាំ ២០២១ផងដែរ។ ខ្សែរសង្វាក់ផលិត នៃវិទ្យាស្ថានផ្សំផលិតផលជីវសាស្ត្រប៉េកាំងអាចផលិតវ៉ាក់សាំងប្រមាណពី ១០០ លានទៅ ១២០ លានកញ្ចប់/ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ